ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក៖ ជំងឺអុតស្វាយ Monkeypox ត្រូវបានបញ្ជាក់នៅក្នុងប្រទេសយ៉ាងហោចណាស់ ១២ នៅទូទាំងពិភពលោក

    BY autoadmin May 21, 2022
    អង្គការសុខភាពពិភពលោក៖ ជំងឺអុតស្វាយ Monkeypox ត្រូវបានបញ្ជាក់នៅក្នុងប្រទេសយ៉ាងហោចណាស់ ១២ នៅទូទាំងពិភពលោក

    យោងតាមការចុះផ្សាយដោយ BBC បានរាយការណ៍ថា ជាង ៨០ករណី នៃជំងឺអុតស្វាយ Monkeypox ត្រូវបានបញ្ជាក់ នៅក្នុងប្រទេសយ៉ាងហោចណាស់ ១២ នៅទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោកបាននិយាយថា ករណីសង្ស័យចំនួន ៥០ ផ្សេងទៀត ក៏កំពុងត្រូវបានគេស៊ើបអង្កេត ហើយ WHO បានព្រមានថា នឹងមានករណីជាច្រើន ត្រូវបានរាយការណ៍ជាបន្ទបន្ទាប់។ ការឆ្លងត្រូវបានបញ្ជាក់នៅក្នុងប្រទេសអឺរ៉ុបចំនួន ៩ ក៏ដូចជាសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលី។ គួរឱ្យដឹងដែរថា Monkeypox គឺកើតឡើងធម្មតាបំផុត នៅតំបន់ដាច់ស្រយាលនៃអាហ្វ្រិកកណ្តាល និងខាងលិច។

    ជំងឺអុតស្វាយ Monkeypox គឺជាការឆ្លងមេរោគដ៏កម្រ ដែលជាធម្មតាស្រាល ហើយមនុស្សភាគច្រើនជាសះស្បើយក្នុងរយៈពេលពីរបីសប្តាហ៍ នេះបើយោងតាមសេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេស។ មេរោគនេះមិនងាយឆ្លងរវាងមនុស្សទេ ហើយហានិភ័យដល់សាធារណជនទូទៅគឺមានកម្រិតទាបណាស់។ ជំងឺនេះមិនមានវ៉ាក់សាំងជាក់លាក់ណាមួយឡើយ ប៉ុន្តែវាមានភាពស្រដៀងនឹងជំងឺអុតធំ smallpox ដូច្នេះការព្យាបាលក៏មានភាពស្រដៀងគ្នាដូចនឹង smallpox ផងដែរ។ រោគសញ្ញារបស់ជំងឺអុតស្វាយ Monkeypox រួមមាន៖ គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង ហើមកូនកណ្តុរ ញាក់ និងហត់នឿយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: