ភ្ញាក់ផ្អើលជាថ្មីម្តងទៀត ក្រោយហ្វេសបុករបស់តារាសម្តែងថៃ តេង ម៉ូ បានផុសវីដេអូ និងរូបថតជាច្រើនសន្លឹក តើនរណាជាអ្នកកាន់គណនីហ្វេសបុករបស់នាង?
- BY
- autoadmin
- May 22, 2022
ថៃ៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើល ក្រោយគណនីហ្វេសប៊ុករបស់តារាសម្តែងថៃ តេង ម៉ូ បានផុសវីដេអូ និងរូបថតជាច្រើនសន្លឹក ដែលជារូបនៅមុនពេលកើតហេតុ។ អ្នកម្តាយរបស់តារាសម្តែងថៃ តេង ម៉ូ ត្រូវបានគេចោទសួរថា បន្ទាប់ព បានឃើញរូបថតជាង១០សន្លឹកក្នុងទូរស័ព្ទរបស់ តេង ម៉ូ តើលោកស្រីគិតថា អ្នកណាជាអ្នកធ្វើ? អ្នកស្រី ផានីដា ស៊ីរ៉ាយុទ្ធយោធិន ម្តាយរបស់តារាសម្តែងនាង Melon Patcharaveerapong (Nida) Patcharaveerapong បានឱ្យដឹងថា រឿងដែលនៅសុខៗហ្វេសបុក Happy Melon Patcharaveerapong របស់កូនស្រីនាងបានបង្ហោះរូបថតខាងក្រោយរបស់នារីម្នាក់ដែលស្រដៀងទៅនឹង Kratik ដែលជាអតីតអ្នកចាត់ការផ្ទាល់ខ្លួន របស់កូនស្រីនាង ដោយរូបថតនោះជារូបថតនៅលើទូកនៅយប់ថ្ងៃកើតហេតុ ដែលនាងកំពុងឈរ គ្រវីដៃ ហើយបែរមុខទៅខាងមុខទូក ជាមួយនឹងសារថា “ខ្ញុំត្រូវបានមិត្តភ័ក្តិដែលយើងស្រឡាញ់និងទុកចិត្តធ្វើបាប”។

លោកស្រីបានបន្តថា “ពេលនេះមានអ្នកខលមកសួររឿងនេះច្រើនណាស់” ដោយលោកស្រីមិនមែនជាអ្នកផុសទេ រូបភាពនេះលោកស្រីបានឃើញកាលពីមុននេះហើយ ជារូបភាព តេង ម៉ូ ថត Kratik លើទូក ដោយរូបលក្ខណៈនេះមានប្រមាណជាង១០រូប។ ចំណែករូបភាពនេះ គឺមាននៅក្នុងទូរស័ព្ទដៃរបស់ តេង ម៉ូ លោកស្រីបានបើកមើលហើយ មានរូបភាពដែលថតលើទូកនោះច្រើនណាស់មានរាប់រយរូបថតឯណោះ ទើបបានជាលោកស្រីមិនសូវជាភ្ញាក់ផ្អើលប៉ុន្មានទេ នៅពេលដែលឃើញរូបនោះ។
នៅពេលគេសួររឿង ទូរស័ព្ទដៃរបស់ តេង ម៉ូ ពេលនេះនៅជាមួយលោកស្រី ឬ យ៉ាងណា? លោកស្រីបានឆ្លើយថា៖ “ចាស នៅជាមួយគាត់ គឺលោកប៉ូលីសបានប្រគល់អោយគាត់វិញមួយរយៈហើយ ទើបបានជាធ្វើអោយគាត់ឃើញរូបភាពនេះនៅក្នុងទូរស័ព្ទដៃរបស់ តេង ម៉ូ លុះនៅពេលដែលឃើញម្តងទៀតទើបបានជាលោកស្រីមិនសូវភ្ញាក់ផ្អើល “។
ជាមួយគ្នានេះ មានសំនួរសួរទៅកាន់លោកស្រីថា តើគាត់គិតថានរណាជាអ្នកធ្វើ? លោកស្រីក៏ឆ្លើយទៀតថា “តាមគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំគិតថា Kratik គឺជាអ្នកធ្វើ” ប៉ុន្តែគាត់មិនដឹងទេថា ធ្វើដើម្បីអ្វីនោះទេ ឬនាងមានគំនុំទេដឹង? ដោយសារតែ នាងត្រូវបានព្រះរាជអាជ្ញាបន្ថែមការចោទប្រកាន់ ដោយថា គ្រប់គ្នានៅលើទូកបានធ្វើសកម្មភាពដោយមិនបានប្រុងប្រយ័ត្ន បណ្ដាលឱ្យ តេង ម៉ូ ស្លាប់។ ខ្ញុំពិតជាមិនដឹងថាគាត់ធ្វើដើម្បីអ្វីនោះទេ”។

ក្រោយមកក៏មានសំណួរតទៀត សួរទៅកាន់លោកស្រី ផានីដា ថា៖ តើមូលហេតុអ្វីដែលលោកស្រីគិតថា Kratik គឺជាអ្នកធ្វើ?
លោកស្រីក៏បានឆ្លើយថា៖ “ដោយសារតែអត្ថន័យខ្លឹមសារដែលបានបង្ហោះធៀបដូចទៅនឹងកំពុងតែស្តីបន្ទោសអ្នកនៅក្នុងរូប។ លេខកូដហើយនិង ID របស់តេង ម៉ូ Kratik ក៏ដឹង។ ចំណែករឿងដែលផុសរូបខ្លួនឯង ប៉ុន្តែអក្សរដូចទៅនឹង តេង ម៉ូ ជាអ្នកសរសេរ ប្រហែលជាត្រូវការអ្នកសង្គមនិងអ្នករាល់គ្នានាំគ្នាឆ្ងល់ទេដឹង? ប៉ុន្តែវាក៏ជារឿងប្លែកហេតុអ្វីបានជាសរសេរបែបនេះ?”
សំនួរ៖ លោកស្រីមានគិតទេថា ហ្វេសប៊ុក របស់ តេង ម៉ូ ត្រូវបានគេលួច Hack?
លោកស្រីបានឆ្លើយថា មិនមែនជាការ Hack ទេ ព្រោះ Kratik មានទាំងលេខកូដ និង ID របស់ តេង ម៉ូ ប៉ុន្តែបើសួរថាធ្វើដើម្បីអ្វី ខ្ញុំពិតជាមិនដឹងពិតមែន ហើយខ្ញុំក៏មានរឿងដ៏គួរអោយចម្លែកមួយទៀតដែរ គឺ ទិន្នន័យផ្សេងៗ រឺរូបភាពផ្សេងៗ ដែលខ្ញុំបានថតទុកនៅក្នុងទូរស័ព្ទខ្ញុំវាក៏លោតចូលទៅកាន់ទូរស័ព្ទរបស់ តេង ម៉ូ ទាំងដែលខ្ញុំមិនមែនជាអ្នកផ្ញើ មិនដឹងថាដោយសារមូលហេតុអ្វីនោះទេ៕
អត្ថបទ៖ Bee
ប្រភព៖ khaosod
- Share This Post:






