ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងប្រារព្ធពិធីបុណ្យសពឱ្យសេនាប្រមុខរបស់ខ្លួន ចំពេលករណីរោគសញ្ញាគ្រុនក្តៅបន្ដកើនឡើង

    BY autoadmin May 23, 2022
    កូរ៉េខាងជើងប្រារព្ធពិធីបុណ្យសពឱ្យសេនាប្រមុខរបស់ខ្លួន ចំពេលករណីរោគសញ្ញាគ្រុនក្តៅបន្ដកើនឡើង

    ប្រទេសកូរ៉េខាងជើងបានប្រារព្ធពិធីបុណ្យសពសម្រាប់មន្ត្រីយោធាកំពូលម្នាក់ ទោះបីជាប្រទេសនេះកំពុងផ្ទុះឡើងនៃករណី «គ្រុនក្តៅ» ជាបន្ដបន្ទាប់ក៏ដោយ។ កាសែត Rodong Shinmun របស់បក្សដែលកំពុងកាន់អំណាចបាននិយាយនៅថ្ងៃចន្ទថា ពិធីបុណ្យសពដែលរៀបចំដោយរដ្ឋាភិបាលសម្រាប់លោក Hyon Chol Hae មេទ័ពនៃកងទ័ពប្រជាជនកូរ៉េ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ដោយមានមេដឹកនាំលោក គីម ជុងអ៊ុន ចូលរួមជាអធិបតីផងដែរ។

    លោក គីម ដែលជាប្រធានគណៈកម្មាធិការបុណ្យសពមួយនេះ បាននិយាយថា ព្រលឹងដ៏ថ្លៃថ្នូរបស់លោក Hyon នឹងរស់នៅជារៀងរហូត រួមជាមួយនឹង «ការពង្រឹង និងការអភិវឌ្ឍន៍ដ៏អស្ចារ្យ» នៃយោធារបស់ប្រទេស។ លោកសេនាប្រមុខ Hyon ​ត្រូវ​បាន​គេ​ជឿ​ថា​ គឺជាអ្នក​ផ្តល់​ការ​ហ្វឹកហ្វឺន​យោធា​ដល់​លោក គីម ដោយផ្ទាល់ផងដែរ។ ជម្រាបដែរថា នៅថ្ងៃច័ន្ទនេះ កូរ៉េខាងជើងបានរាយការណ៍ករណីសង្ស័យថ្មីជាង ១៦៧,០០០ ករណី។ ចំនួនសរុបនៃការឆ្លងជំងឺ COVID-19 ដែលសង្ស័យ បានកើនឡើងចាប់តាំងពីចុងខែមេសា ដល់ទៅជាង ២.៨ លាននាក់ ដែលតំណាងឱ្យជនជាតិកូរ៉េខាងជើង ១នាក់ ក្នុងចំណោម ១០ នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: