ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃ៖ ក្ដៅចិត្តពេក! នារីក្លាហានម្នាក់អង្គុយយាមខោអាវក្នុងអស់ ៣ថ្ងៃ ដើម្បីតាមចាប់ចោររោគចិត្តដែលតែងតែមកលួចឥតឈប់

    BY autoadmin May 24, 2022
    ថៃ៖ ក្ដៅចិត្តពេក! នារីក្លាហានម្នាក់អង្គុយយាមខោអាវក្នុងអស់ ៣ថ្ងៃ ដើម្បីតាមចាប់ចោររោគចិត្តដែលតែងតែមកលួចឥតឈប់

    ថៃ៖ យោងតាមប្រភពព័ត៌មានរបស់ Khaosod  បានអោយដឹងថា នារីម្នាក់បានចំណាយពេល ៣ថ្ងៃ អង្គុយយាមខោអាវក្នុង ដើម្បីចាប់ចោររោគចិត្តដែលតែងតែលួចយកខោអាវក្នុងទៅ។ នារីក្លាហានរូបនោះមានឈ្មោះថា Thidaphon អាយុ ១៩ឆ្នាំ រួមនឹងមិត្ត៣នាក់ បាននាំគ្នាជួយចាប់ជនល្មើសបានសម្រេច ដោយជនល្មើសនោះឈ្មោះថា Narubes Tonnacham អាយុ ៣១ឆ្នាំ ជាអ្នកស្រុក Phon Sung ព្រមជាមួយនឹងកាបូបស្ពាយពណ៌ខ្មៅ និងម៉ូតូដែលបើកបង្កហេតុ។

    តាម​ការ​សាកសួរ​ជនល្មើស បាន​សារភាព​ថា លោកបានជិះតាមលួចខោអាវក្នុងរបស់នារីៗពិតមែន ដោយលោកបកស្រាយថា លោកធ្វើតាមបញ្ជារបស់នារីម្នាក់ ដោយលោកពុំបានប្រាប់ឈ្មោះឡើយ ចំណែកសមត្ថកិច្ចវិញគឺពុំជឿនោះទេ ព្រោះយោងតាមករណីដែលធ្លាប់កើតឡើងកន្លងមក គឺជនល្មើសលួចទៅដើម្បីសម្រេចតាមកាមតណ្ហាទៅវិញទេ។ បន្ទាប់​មក​ជន​នេះ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល Ban Dung និង​ចោទ​ប្រកាន់ពីបទ «ការ​ទន្ទ្រាន​ចូល​ផ្ទះ​ពេល​យប់» និងចាត់ការតាមផ្លូវច្បាប់៕

    អត្ថបទ៖ Bee

    ប្រភព៖ khaosod

    Share This Post: