អន្តរជាតិ

បែលហ្ស៊ិក ក្លាយជាប្រទេសដំបូងគេដែលតម្រូវឱ្យអ្នកឆ្លងជំងឺអុតស្វា ត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ២១ ថ្ងៃ

BY
autoadmin
May 24, 2022

កាលពីពេលថ្មីៗនេះ ប្រទេសបែលហ្ស៊ិក បានធ្វើការណែនាំវិធានការថ្នាក់ជាតិដ៏តឹងរឹងជាលើកដំបូង ដោយមនុស្ស​ម្នាក់​ដែល​ឆ្លង​ជំងឺអុត​ស្វា​ តម្រូវ​ឱ្យ​ដាក់នៅ​ដាច់​ដោយ​ឡែក​រយៈពេល ២១ ថ្ងៃ​បន្ទាប់​ពី​ជិត១០០​ករណីនៃជំងឺអុតស្វា​ត្រូវ​បាន​គេ​រកឃើញក្នុង​ប្រទេស​ចំនួន ១២។

កាលពីថ្ងៃទី ២៣ ខែឧសភា ទីភ្នាក់ងារសារព័ត៌មាន Daily Mail បានរាយការណ៍ថា ប្រទេសបែលហ្ស៊ិក គឺជាប្រទេសដំបូងគេ ដែលចេញវិធានការទាក់ទងនឹងជំងឺអុតស្វា (monkeypox) ដោយក្រសួងសុខាភិបាលបែលហ្ស៊ិក បាន​ចេញ​វិធានការ​បង្ខំ​អ្នក​ដែល​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ និង​បញ្ជាក់​ថា​មាន​ផ្ទុក​ជំងឺ​អុត​ស្វា ពួកគេត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេរយៈពេល ២១ថ្ងៃ ឬ  ៣សប្តាហ៍ដើម្បីការពារកុំឱ្យមេរោគនេះឆ្លងទៅអ្នកដទៃ។

វិធានការ​បែប​នេះ​ត្រូវ​បាន​ដាក់ឡើង បន្ទាប់​ពីអង្គការសុខភាពពិភពលោក (WHO) រាយការណ៍ពីស្ថានភាពជំងឺរាតត្បាតរបស់មេរោគអុតស្វា (Monkeypox)។ គួរបញ្ជាក់ថា មានការបញ្ជាក់ចំនួន 92 ករណី ករណីសង្ស័យចំនួន 28 នៅក្នុងប្រទេសចំនួន 12 ចន្លោះពីថ្ងៃទី 13-21 ឧសភា ឆ្នាំ 2022 រហូតដល់ម៉ោង 13:00 (ម៉ោងក្នុងស្រុក) រួមមាន អូស្ត្រាលី បែលហ្សិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ព័រទុយហ្គាល់ អេស្ប៉ាញ ស៊ុយអែត ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕

អត្ថបទ៖ Bee

ប្រភព៖ dailymail

Share This Post: