អន្តរជាតិ

ចិន៖ បុរសវ័យក្មេងម្នាក់សុខចិត្តសាក់​ឈ្មោះ​សង្សារ ដែលទើបទាក់ទងគ្នា ៦ថ្ងៃ​ជាមួយ​ប្រយោគស្នេហ៍​ពេញ​ខ្នង ដើម្បីបញ្ជាក់ពីក្ដីស្រលាញ់

BY
autoadmin
May 25, 2022

ចិន៖ បុរសវ័យក្មេងម្នាក់បានសម្រេចចិត្តសាក់ឈ្មោះសង្សារ និងប្រយោគស្នេហ៍ពេញខ្នង ដើម្បីបញ្ជាក់ចិត្តស្មោះដល់គូស្នេហ៍ដែលទើបតែទាក់ទងគ្នាបាន ៦ថ្ងៃ។  យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិនបានឱ្យដឹងថា បុរសរូបនោះ បានស្គាល់គ្នាជាមួយនារីជាសង្សារនៅលើអ៉ីនធឺណេត ក៏សម្រេចចិត្តសាក់នៅលើខ្នងនៅថ្ងៃទី២០ ខែឧសភា ដែលត្រូវបានគេស្គាល់ថាជា “ទិវានៃក្តីស្រឡាញ់” នៅលើបណ្ដាញអ៉ឺនធើណិតចិន។ 

ថ្ងៃទី២០ ខែឧសភា អាចត្រូវបានសរសេរជាលេខនៅក្នុងភាសាចិនថា ៥២០​ ដែលប្រកាសជាភាសាចិនកុកងឺថា “wǔ èr líng (wo er ling)” ដូចទៅនឹងពាក្យ  “wǒ ài nǐ (wo ai ni)” ដែលមានន័យថាខ្ញុំស្រឡាញ់អ្នក។

ដើម្បីបញ្ជាក់សេចក្ដីស្រលាញ់ដ៏ធំធេង បុរសជនជាតិចិនរូបនោះបានសាក់  ដោយសរសេររៀបរាប់ថា៖ “ខ្ញុំមិនមានអ្វីនឹងផ្តល់អោយអ្នកច្រើនទេក្នុងថ្ងៃ ៥២០ ដែលជាទិវានៃក្ដីស្រលាញ់នេះ តែចង់អោយនាងដឹងថាខ្ញុំមិនធ្លាប់មានថ្ងៃនេះ និងធ្វើបែបនេះជាមួយនរណាម្នាក់ពីមុនមកទេ។ បើទោះជាវាមើលទៅធម្មតា ប៉ុន្តែវាគឺជាអ្វីដែលខ្ញុំ សង្ឃឹមថាអ្នកនឹងទទួលយកវា។ ក្នុងថ្ងៃអនាគតខ្ញុំសន្យាថា នឹងមានតែអ្នកតែម្នាក់គត់”។ គួរបញ្ជាក់ផងដែរថាស្នេហារវាងអ្នកទាំងពីរ គឺជាស្នេហាបែប long distance relationship ដោយសព្វថ្ងៃបានត្រឹមតែខលវីដេអូរាល់រកគ្នារាល់យប់តែប៉ុណ្ណោះ៕

អត្ថបទ៖ Bee

ប្រភព៖ hk01

Share This Post: