អន្តរជាតិ
ប្រាក់ខែអ្នកធ្វើការនៅក្នុងប្រទេសសិង្ហបុរីបានកើនឡើងគួរឱ្យគត់សម្គាល់ក្នុងឆ្នាំនេះ
BY autoadmin
November 29, 2018
សិង្ហបុរី៖ ប្រាក់ខែពលករនៅក្នុងប្រទេសសិង្ហបុរីបានកើនឡើងក្នុងឆ្នាំនេះ ដោយប្រាក់ចំណូលជាមធ្យមរបស់ពួកគេបានកើនឡើងលើសពី៤,០០០ដុល្លារសិង្ហបុរី នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយដោយក្រសួងមហាផ្ទៃកាលពីថ្ងៃព្រហស្បតិ៍។ ប្រាក់ចំណូលសរុបប្រចាំខែជាមធ្យមរបស់ប្រជាជនសិង្ហបុរីដែលធ្វើការពេញម៉ោងមានចំនួន៤,៣៤៧ដុល្លារ ហើយបើប្រៀបធៀបទៅនឹងប្រាក់ចំណូលមធ្យមកាលពីឆ្នាំមុនគឺមានត្រឹមតែ៤,២៣២ដុល្លារ ប៉ុណ្ណោះ។

ចំណែកអត្រាមនុស្សវ័យចំណាស់ពីអាយុ២៥ទៅ៦៤ឆ្នាំវិញ គឺមានចំនួន ៨០.៣ភាគរយក្នុងឆ្នាំនេះខណៈដែលឆ្នាំមុនគឺមានដល់ទៅ ៨០.៧ភាគរយ។ យ៉ាងណាមិញក្នុងចំណោមអ្នកដែលមានអាយុចាប់ពី ៦៥ឡើងទៅ អត្រាការងាររបស់ពួកគេគឺបានកើនឡើង១ភាគរយបន្ថែមក្នុងឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំមុនគឺមាន២៥.៨ភាគរយ។

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia