គួរឱ្យគោរពណាស់! ដោយសារនឹករលឹកខ្លាំងពេក អ្នកគ្រូម្នាក់អង្គុយដេររូបតុក្កតាធ្វើជាមុខកូនសិស្សរបស់ខ្លួន ដើម្បីឱ្យបាត់នឹក
- BY
- autoadmin
- May 30, 2022
ហូឡង់៖ ដោយសារតែការរីករាលដាលនៃមេរោគកូវីដ-១៩ ធ្វើអោយសិស្សមួយចំនួនត្រូវរៀនអនឡាញ មិនបានមកជួបមុខគ្រូនៅសាលាបានដូចធម្មតា។ នេះទើបជាមូលហេតុមួយទាំងគ្រូហើយនិងសិស្សនឹកគ្នា ដូចទៅនឹងករណីមួយរបស់ លោកអ្នកគ្រូ Ingeborg Meinster-Van der Duin ជាគ្រូបង្រៀនបឋមនៅសាលា Dr. H. Bavinck ក្នុងប្រទេសហូឡង់ មានសិស្ស ២៣នាក់នៅក្នុងថ្នាក់របស់គាត់ ហើយគាត់នឹកកូនសិស្សរបស់នាងខ្លាំងណាស់ ដូច្នេះហើយគាត់ចំណាយពេលទំនេររបស់នាងពេលដែលស្ថិតក្នុងការធ្វើចត្តាឡីស័ក ប៉ាក់តុក្កតាដ៏គួរឱ្យស្រលាញ់ជំនួសអោយមុខកូនសិស្សរបស់ខ្លួន។

តុក្កតានីមួយៗមានលក្ខណៈប្លែកៗពីគ្នា មិនថាជា ម៉ូដសក់ ស្នាមប្រជ្រុយ ហើយនិងលក្ខណៈពិសេសផ្សេងៗទៀត។ ជាមួយគ្នានោះ ដោយអ្នកគ្រូក៏បានដេរប៉ាក់រូបខ្លួនឯងចូលទៅក្នុងនោះដែរ ដើម្បីអោយគ្រប់ចំនួនមួយថ្នាក់តែម្តង ព្រោះការដេរប៉ាក់រូបទាំងនេះគឺដើម្បីជួយកាត់បន្ថយការនឹកសិស្សរហូតក្លាយទៅជាការងារដែលចូលចិត្តធ្វើនៅពេលទំនេរបាត់ទៅហើយ៕

អត្ថបទ៖ Bee
ប្រភព៖ sanook
- Share This Post:






