អ្នកចាំទី David De Gea ទាមទារប្រាក់ឈ្នួលពលកម្មស្មើ Sanchez ទើបព្រមបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបបិសាចក្រហម Manchester United
- November 29, 2018
អ្នកចាំទី David De Gea ចង់ទទួលបានប្រាក់ឈ្នួលពលកម្មដល់ទៅ 350,000ផោន ក្នុងមួយសប្ដាហ៍ពីក្លឹបបិសាចក្រហម Manchester United ទើបព្រមបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបបិសាចក្រហម Manchester United។

កុងត្រារបស់អ្នកចាំទី David De Gea ជាមួយនឹងក្លឹបបិសាចក្រហម Manchester United នឹងបញ្ចប់នៅក្នុងពេលបញ្ចប់រដូវកាលនេះ ស្របពេលដែលក្លឹបបិសាចក្រហម Manchester United ចង់ពង្រីកកុងត្រាថ្មីជាមួយនឹងអ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះដោយហ៊ានផ្ដល់ប្រាក់ឈ្នួលពលកម្មដល់ទៅ 275,000ផោន ក្នុងមួយសប្ដាហ៍ក្នុងកិច្ចសន្យាកុងត្រាថ្មីនេះ ប៉ុន្ដែត្រូវបាន De Gea បដិសេធនឹងសំណើរថ្មីរបស់ Manchester Untied ដោយរូបគេទាមទារប្រាក់ឈ្នួលពលកម្ម 350,000ផោន ក្នុងមួយសប្ដាហ៍ស្មើជាមួយនឹងខ្សែបម្រើប្រយុទ្ធ Alexis Sanchez ទើបព្រមបន្ដកុងត្រាថ្មីជាមួយនឹងក្លឹប។
ស្របពេលដែលកុងត្រារបស់អ្នកចាំទី David De Gea បញ្ចប់នៅក្នុងពេលបញ្ចប់រដូវកាលនេះ បច្ចុប្បន្នអ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះកំពុងត្រូវបានក្លឹប PSG និង Juventus រួមទាំងក្លឹប Real Madrid ចាប់អារម្មណ៍ ហើយហ៊ានឲ្យប្រាក់ឈ្នួលពលកម្មតាមសំណើររបស់ De Gea ដើម្បីធានាពីការចង់បន្ដកុងត្រាថ្មីរបស់ក្លឹបបិសាចក្រហម Manchester United ដើម្បីអូសទាញអ្នកចាំទីរូបនេះឲ្យចាកចេញពីក្លឹបនៅក្នុងពេលបញ្ចប់រដូវកាលនេះ។

បុត្រ
ប្រភព៖ Goal
- Share This Post:






