ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចក្រភពអង់គ្លេសបានរកឃើញករណីជំងឺអុតស្វា Monkeypox ចំនួន ៧ ករណីបន្ថែមទៀត

    BY autoadmin May 26, 2022
    ចក្រភពអង់គ្លេសបានរកឃើញករណីជំងឺអុតស្វា Monkeypox ចំនួន ៧ ករណីបន្ថែមទៀត

    យោងតាមទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានឱ្យដឹងថា ចំនួនករណីជំងឺអុតស្វា Monkeypox បានកើនឡើងដល់ ៧៨ ករណី នៅក្នុងចក្រភពអង់គ្លេស។ តួលេខចុងក្រោយនេះកើតឡើង បន្ទាប់ពីអ្នកជំងឺថ្មីចំនួន ៧នាក់ ត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេស។ ប៉ុន្តែគិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ មិនមានករណីណាមួយ ត្រូវបានគេកំណត់អត្តសញ្ញាណនៅក្នុងប្រទេសវែល ឬអៀរឡង់ខាងជើង ដែលជាប្រទេសនៅក្នុងចក្រភពអង់គ្លេសដូចគ្នានោះឡើយ។

    ក្រុមការពារសុខភាព UKHSA កំពុងទាក់ទងទៅមនុស្សដែលត្រូវបានចាត់ទុកថា មានមានហានិភ័យខ្ពស់ ឬមានទំនាក់ទំនងជាមួយអ្នកជំងឺ ហើយកំពុងណែនាំពួកគេអំពីការថែទាំសុខភាព និងឱ្យពួកគេនៅដាច់ដោយឡែកនៅផ្ទះរហូតដល់ ២១ ថ្ងៃ។ លើសពីនេះ UKHSA បានទិញការវ៉ាក់សាំងជំងឺអុតធំ (smallpox) គឺវ៉ាក់សាំង Imvanex ផ្គត់ផ្គង់ដោយក្រុមហ៊ុន Bavarian Nordic សម្រាប់បង្ការដល់ពលរដ្ឋ ដោយថាជំងឺអ៊ុតស្វា Monkeypox ក៏មិនខុសគ្នាពីជំងឺអុតធំនោះដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: