តុលាការហ្វីលីពីនដាក់គុកមន្ត្រីប៉ូលីសចំនួន៣នាក់ ពីបទឃាតកម្មក្នុងបេសកកម្មបង្រាបគ្រឿងញៀនរបស់ប្រធានាធិបតី Rodrigo Duterte
តុលាការហ្វីលីពីនបានកាត់ទោសមន្រ្តីប៉ូលីស៣នាក់ ឱ្យជាប់គុក៤៩ឆ្នាំពីបទសម្លាប់សិស្សវិទ្យាល័យអាយុ១៧ឆ្នាំ ដែលវាគឺជាការផ្តន្ទាទោសលើកដំបូងទៅលើប៉ូលិសដែលអនុវត្តសង្គ្រាមបង្រាបគ្រឿងញៀនក្រោមការបញ្ជារបស់ប្រធានាធិបតីលោក Rodrigo Duterte។ តុលាការកាត់ក្តីទីក្រុង Caloocan បានប្រកាសថាមន្ត្រីទាំង៣នាក់នេះមានកំហុសចំពោះការសម្លាប់លោក Kian Lloyd delos Santos នៅក្នុងខែសីហាឆ្នាំ២០១៧ ក្នុងតំបន់ជាយក្រុងភាគខាងជើងនៅក្នុងរដ្ឋធានីម៉ានីល។
លោក Rodolfo Azucena ដែលជាចៅក្រមបាននិយាយថា៖ «ការបាញ់សម្លាប់ ហើយសឹមមកគិតតាមក្រោយ មិនអាចត្រូវបានរាប់ជាសង្គមស៊ីវិលនោះទេ» «មិនដែលមានអ្នកណាយកឃាតកម្ម ឬការសម្លាប់មកអនុវត្តច្បាប់ទេ» ព្រោះសន្តិភាពមិនអាចដោះស្រាយបានដោយសម្លាប់ជិវិតដ៏ទៃនោះទេ។ យ៉ាងណាមិញការដាក់ទោសមកលើប៉ូលិស៣នាក់នេះគឺជាជោគជ័យមួយដើម្បីសិទ្ធិមនុស្ស តែវានៅមិនទាន់គ្រប់គ្រាន់ឡើយ ដោយពួកគេចង់ឱ្យការសម្លាប់ក្នុងបេសកកម្មនេះបញ្ចប់តែម្តងព្រោះថាវាព្រៃផ្សៃណាស់។ គួរឱ្យដឹងផងដែរថាតាំងពីលោកប្រធានាធិបតី Rodrigo Duterte អនុវត្តច្បាប់ប្រឆាំនឹងគ្រឿងញៀននាឆ្នាំ២០១៦មក មានអ្នកប្រើប្រាស់ និងចែកចាយជាង ៥,០០០នាក់ត្រូវបានសម្លាប់៕




អត្ថបទ៖ លីដា
ប្រភព៖ abc