អន្តរជាតិ

ម្ចាស់ហាងកាហ្វេនៅថៃ ដែលប្រើថង់ច្រកមានរូបរាងចម្លែកល្បីពេញហ្វេសប៊ុកប៉ុន្មានថ្ងៃមុននេះ ឥលូវបានចេញមកសុំទោស និងប្រកាសឈប់ប្រើថង់បែបនេះទៀតហើយ

BY
autoadmin
May 27, 2022

ថៃ៖ កាលពីពេលកន្លងទៅថ្មីៗនេះ មានការចាប់អារម្មណ៍នៅលើបណ្តាញសង្គម ក្រោយហាងកាហ្វេ និងតែគុជមួយនៅប្រទេសថៃ បានប្រើថង់មានរូបរាងដូចប្រម៉ោយដំរី ដើម្បីច្រកកាហ្វេឲ្យភ្ញៀវ។ ប៉ុន្តែក្រោយពីផ្ទុះការចាប់អារម្មណ៍ពេញហ្វេសប៊ុកប៉ុន្មានថ្ងៃកន្លងមកនេះ ម្ចាស់ហាងកាហ្វេនោះ បានចេញមកសុំទោសអតិថិជន ហើយថែមទាំងប្រកាសថា នឹងឈប់លក់ភេសជ្ជៈដាក់ថង់បែបនេះទៀតហើយ។

យោងតាមការសេចក្ដីរាយការណ៍មួយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ម្ចាស់ហាងបានធ្វើការបង្ហោះនៅលើទំព័រហ្វេសប៊ុក ដោយរៀបរាប់ដូច្នេះថា៖ ” យើងខ្ញុំសូមអភ័យទោសដល់អតិថិជនទាំងអស់ សម្រាប់ថង់តែ និងកាហ្វេបែបនេះ វានឹងមិនមានសម្រាប់ច្រកលក់ទៀតទេ ដោយសារតែវា​ពាក់ព័ន្ធ​នឹង​រឿង​ជា​ច្រើន​ដែល​មិនសមរម្យ​ សូម​អរគុណ​ចំពោះ​ការ​ចាប់​អារម្មណ៍​និង​ការ​គាំទ្រ​របស់​អ្នកទាំងអស់គ្នា“។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Cha Deen កាហ្វេ និងតែទឹកដោះគោ សាខា Yek Lampai បានផុសរូបភាពថង់ច្រកតែទឹកដោះគោដែលមានរូបរាងដ៏ចម្លែក (ស្រដៀងទៅនឹងប្រម៉ោយដំរី) ព្រមទាំងសរសេរ Caption ថា «សើចខ្លះទៅបានជីវិតមានន័យ កុំរវល់តែគិតច្រើនពេក បន្ថែមថាមពលអោយជីវិតខ្លះទៅ ធានាថាកាន់ថង់តែនេះហើយដើរទៅណាក៏ច្បាស់ជាមានគេតាមមើលជាមិនខាន» ក្រោយពីរូបភាពនិងសារត្រូវបានចែករំលែកតៗគ្នាមក ក៏នាំអោយផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងសង្គមអនឡាញនានា។

អត្ថបទ៖Bee

ប្រភព៖ thairath

Share This Post: