អន្តរជាតិ

អ្នកភូមិនៅខេត្ត ផាយ៉ាវ ប្រទេសថៃ អាចរកចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ដោយរបរលក់ផ្សិតនៅរដូវវស្សា

BY
autoadmin
May 30, 2022

ថៃ៖ អ្នកភូមិនៅសង្កាត់ Dongchen ស្រុក Phu Kam Yao ខេត្ត Phayao អាចរកចំណូលបានយ៉ាងច្រើនដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃឱ្យកាន់តែល្អប្រសើរ ដោយរបរលក់ផ្សិត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន khaosod។ តាមប្រភពដដែលបានឱ្យដឹងថា ជាប្រចាំថ្ងៃឱ្យតែចូលដល់រដូវវស្សាអ្នកភូមិបានយកផ្សិតដែលរកបានពីព្រៃនៅជិតភូមិ មកដាក់លក់នៅតាមផ្លូវទាំងសងខាងផ្លូវពី ផាយ៉ាវ-ទៅប៉ាដេត ។ បន្ទាប់ពីដើមរដូវវស្សា ហើយភ្លៀងធ្លាក់នៅតំបន់នោះ ធ្វើអោយផ្សិតច្រើនប្រភេទបានដុះចេញមកជួយឱ្យអ្នកភូមិអាចរកប្រាក់ចំណូលបានគួរសម។

អ្នកស្រី ប៊ុណ្ណាក់ ណាំវង ជា​អ្នក​ភូមិ​លេខ ៨ ឃុំ​ដុងជេន ស្រុក​ភូកាមយ៉ាវ ខេត្ត​ផាយ៉ាវ បាន​បង្ហើប​ថា អំឡុង​ពេល​នេះ គាត់​ចាប់​យក​អាជីព​បររក​ផ្សិត​ទៅ​លក់ ព្រោះព្រៃក្បែរភូមិនោះសំបូរដោយផ្សិតច្រើន។  អ្នក​ភូមិ​ហៅ​ភូមិនោះ​ថា ព្រៃ​ភ្នំ​យ៉ាវ ហើយបាន​ចាត់​ទុក​ថា​ ជា​ព្រៃ​ដែលរកលុយបាន​រាប់លានបាត (រាប់មុឺនដុល្លារ) ដោយសារតែព្រៃនោះ អាចរកផ្សិតលក់បាន ច្រើនប្រភេទ រួមទាំងផ្សិតភក់ ផ្សិតស៊ុត និងផ្សិតដែលអាចបរិភោគបានផ្សេងទៀត៕

អត្ថបទ៖ Bee

ប្រភព៖ khaosod

Share This Post: