អន្តរជាតិ

កងកម្លាំងរុស្ស៊ីដណ្តើមបានទីក្រុងមួយទៀត នៅភាគខាងកើតប្រទេសអ៊ុយក្រែន

BY
autoadmin
May 28, 2022

កង​កម្លាំង​យោធា​រុស្ស៊ី​កំពុង​ដណ្តើម​យក​ដី​នៅ​ភាគ​ខាង​របស់កើត​អ៊ុយក្រែន ដោយពួកគេបានកំណត់គោលដៅកំពង់ផែ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត។ ហើយឥឡូវនេះ ពួកគេបានរឹបអូសយកមជ្ឈមណ្ឌលផ្លូវដែកយុទ្ធសាស្ត្រមួយកន្លងនៅទីនោះ។ មន្ត្រីអ៊ុយក្រែនបានបញ្ជាក់ថា ទីក្រុង Lyman ពេលនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ហើយវា​ជា​ទីក្រុង​ខ្នាត​មធ្យម​ទី ២ ​ក្នុង​តំបន់ Donbas ដែល​ធ្លាក់ក្រោមការគ្រប់គ្រងរបស់រុស្ស៊ីនៅ​សប្តាហ៍​នេះ។

កងកម្លាំង​អ៊ុយក្រែន​និយាយ​ថា ​ពួកគេ​បាន​ចូលរួម​ក្នុង​ការ​ការពារ​ដ៏​លំបាកមួយ នៅ​ទីក្រុង ​Severodonetsk ដែលជាទីតាំងទី៣ ដែលរុស្ស៊ីកំពុងដណ្តើនមយក ហើយវាក៏ជាបន្ទាយចុងក្រោយនៅក្នុងតំបន់។ អ៊ុយក្រែន​ក៏បាន​បញ្ចេញ​វីដេអូ​ នៃ​អ្វី​ដែល​ពួកគេ​និយាយ​ថា​ ជា​ការ​វាយប្រហារ​លើ​កងទ័ព​រុស្ស៊ី​នៅ​ខាងក្រៅ​ទីក្រុង Severodonetsk ផងដែរ។ អភិបាលក្រុងនិយាយថា រុស្សីបានឡោមព័ទ្ធទីក្រុងពីរភាគបី ហើយបានបំផ្លាញអគារចំនួន ៩០%។ គាត់​និយាយ​ថា ការ​បាញ់​ផ្លោង​នៅ​តែ​បន្ត ហើយអាជ្ញាធរជឿថា មនុស្សប្រហែល ១៥,០០០ នាក់ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដើម្បីស្វែងរកទីជម្រកថ្មី៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: