អន្តរជាតិ
ទុក្ខជាន់លើទុក្ខ! ភ្លើងឆេះជាង២សប្តាហ៍ទើបតែរលត់ទៅវិញ ឥឡូវរដ្ឋកាលីហ្វ័រញ៉ាកំពុងទទួលរងការវាយប្រហារពីទឹកជំនន់ម្តង
BY autoadmin
November 30, 2018
អាមេរិក៖ ក្រុមមន្រ្តីបាននិយាយថាទឹកជំនន់បានបោកបក់ទៅលើតំបន់ដែលទើបនឹងរងការវាយប្រហារដោយភ្លើងឆេះរដ្ឋកាលីហ្វ័រញ៉ាភាគខាងជើងហើយក្រុមជួយសង្គ្រោះត្រូវបានគេដាក់ពង្រាយភ្លាមៗ។ ក្រុមសង្គ្រោះបានជួយជនរងគ្រោះសពីការជាប់គាំងក្នុងយានយន្តនៅលើផ្លូវដែលលិចលង់ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងធំនៅក្នុងតំបន់ Paradise។ ចំណែកនៅភាគខាងលិចនៃទីក្រុង Los Angeles មានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតាមដងផ្លូវធំៗ ដែលបានឆេះដោយអគ្គីភ័យកន្លងទៅ។ យ៉ាងណាមិញនៅមិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ពីការបាត់បង់ពីគ្រោះទឹកជំនន់នេះទេ៕



អត្ថបទ៖ លីដា
ប្រភព៖ komonews