ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃនឹងរៀបចំកម្មវិធីបែបនេះរហូតដល់ដាច់ឆ្នាំ ដើម្បីជាការអបអរការដាក់បញ្ចូលល្ខោន ខូន ជាបេតិកភណ្ឌពិភពលោក

    BY autoadmin November 30, 2018
    ថៃនឹងរៀបចំកម្មវិធីបែបនេះរហូតដល់ដាច់ឆ្នាំ ដើម្បីជាការអបអរការដាក់បញ្ចូលល្ខោន ខូន ជាបេតិកភណ្ឌពិភពលោក

    កាលពីម្សិលមិញនេះ អង្គការយូណេស្កូបានចុះបញ្ជីល្ខោន «ខូន» ថាជាបេតិកភ័ណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ រដ្ឋមន្រ្តីវប្បធម៌លោក Vira Rojpojchanarat បាននិយាយថា សម័យប្រជុំលើកទី ១៣នៃគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរ៍ បានយល់ព្រមចុះបញ្ជីជាផ្លូវការនូវក្បាច់រាំរបាំថៃនេះ។

    ដើម្បីអបអរក្នុងការទទួលបានជ័យជំនះលើការស្នើនេះក្រសួងវប្បធម៌របស់ប្រទេសថៃនឹងចាប់ផ្តើមរៀបចំកម្មវិធីនានា ដែលទាក់ទងទៅនឹងរបាំ «ខូន» នេះរហូតដល់ដាច់ឆ្នាំ ដោយរាប់បញ្ចូលទាំងការសម្តែងផ្ទាល់ ភាពយន្តគំនូរជីវចល ការតាំងពិពណ៌ ការផលិតសៀវភៅកុមារ និងប្រព័ន្ធទិន្នន័យឌីជីថលរបស់ខ្លួនផងដែរ។ គួរបញ្ជាក់ថាការដាក់បញ្ចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីស្ថិតក្នុងបីទម្រង់គឺ បេតិកភ័ណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ បេតិកភ័ណ្ឌវប្បធម៌ដែលត្រូវការការការពារបន្ទាន់ដោយសហគមន៍ និង បេតិកភ័ណ្ឌវប្បធម៌ដែលមានការអនុវត្តល្អ។ ដោយក្នុងនោះថៃបានដាក់ស្នើរបាំ «ខូន» ក្នុងទម្រង់បេតិកភ័ណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ខណៈដែលកម្ពុជាយើងដាក់ល្ខោន «ខោលវត្តស្វាយអណ្តែត» ក្នុងទម្រង់បេតិកភ័ណ្ឌវប្បធម៌ដែលត្រូវការការការពារបន្ទាន់ដោយសហគមន៍៕

    អត្ថបទ៖ លីដា
    ប្រភព៖ bangkokpost

    Share This Post: