ម្តាយត្រូវបានបុគ្គលិកហាងដ៏ប្រណិតមិនអើពើ ក្រោយកូនស្រីដឹងរឿងក៏នាំអ្នកមានគុណត្រឡប់ទៅធ្វើរឿងមួយនេះផ្អើលហាងតែម្តង
- BY
- autoadmin
- June 4, 2022
បរទេស៖ ស្ត្រីជនជាតិសឹង្ហបុរីម្នាក់បាននាំម្តាយរបស់នាងត្រឡប់ទៅទិញទំនិញម៉ាកប្រណិត Dior បន្ទាប់ពីម្តាយរបស់នាងបាននិយាយថា គាត់ត្រូវបានបុគ្គលិកផ្នែកលក់មិនអើពើ ដោយសារតែការស្លៀកពាក់។
Amgia បានបង្ហោះវីដេអូនៅលើកម្មវិធី TikTok របស់នាង nahtyourbby កាលពីថ្ងៃទី១៧ ឧសភា ដោយនិយាយថាម្តាយរបស់នាងដែលបានទៅមើលទំនិញនៃហាងប្រ៊ែនដ៏ប្រណិត Dior តែត្រូវត្រលប់មកផ្ទះដោយដៃទទេ ព្រោះអ្នកលក់មិនចាប់អារម្មណ៍ទៅលើការបំរើសេវាកម្ម ព្រមទាំងបដិសេដដល់ការនាំយកទំនិញដែលម្តាយនាងចាប់អារម្មណ៍មកអោយមើលផងដែរ។ ហើយពួកកគេបានទុកម្តាយរបស់ខ្ញុំឱ្យឈរនៅទីនោះអស់រយៈពេល ជាង ១០នាទី ហើយម្តាយរបស់ខ្ញុំបានឃើញថា ពួកគេបម្រើសេវាកម្ម ដល់គ្រួសារមួយផ្សេងទៀតតាមរបៀបខុសគ្នាទាំងស្រុង ក្នុងខណៈពេលដែលម៉ាក់នៅតែរង់ចាំនៅទីនោះ។
Amgia សន្មត់ថា អ្នកលក់មិនមានឆន្ទៈក្នុងការបម្រើសេវាកម្ម ព្រោះគេនឹងទទួលបានភាគរយពីការលក់ផលិតផល ហើយប្រហែលជាគិតថា ម្តាយរបស់នាងក្រីក្រ ដោយមើលតែលើសម្លៀកបំពាក់របស់ម្តាយនៅថ្ងៃនោះ។ដូច្នេះនាងបាននាំម្តាយនាងត្រឡប់ទៅហាងវិញនៅថ្ងៃបន្ទាប់ ខណៈដែលម្តាយរបស់នាងបដិសេធ ប៉ុន្តែនាងចង់ត្រឡប់ទៅវិញ។ Amgia ក៏បានប្រាប់ម្តាយរបស់នាងថា ការជៀសវាងមិនចូលហាងមិនមែនជាវិធីត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាជីវិតនោះទេ នាងថែមទាំងពោលថា “អ្នកអាចប្រមាថខ្ញុំបាន ប៉ុន្តែមិនអាចប្រមាថម្តាយខ្ញុំបានទេ” នៅពេលដែល Amgia និងម្តាយរបស់នាងត្រលប់ទៅ Dior នាងត្រូវបានមើលថែយ៉ាងល្អដោយអ្នកលក់របស់ហាងផ្សេងទៀត ដែលធ្វើអោយនាងសម្រេចចិត្តទិញបានទំនិញច្រើនគួរសម៕
អត្ថបទ៖ Bee
ប្រភព៖sanook
- Share This Post:






