ថៃ៖ ម្តាយយំអួលដើមករ ក្រោយកូនស្រី Surprise ទិញដីដែលម្តាយបានលក់ដើម្បីដោះបំណុលកាលពី២០ឆ្នាំមុន ត្រឡប់មកវិញជូន
- BY
- autoadmin
- June 4, 2022
ថៃ៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមរបស់ថៃ បន្ទាប់ពីមានការបង្ហោះឃ្លីប ជាមួយនឹងសារថា «លក់២០ឆ្នាំព្រោះជំពាក់លុយ ថ្ងៃនេះខ្ញុំយកវាមកជូនម្តាយខ្ញុំវិញ ដោយក្តីស្រលាញ់ និងការតាំងចិត្ត #ជីវិតពិតប្រសើរជាងប្រឌិត #មើលប៉ុន្មានដងក៏សប្បាយចិត្ត។

ដោយវីដេអូឃ្លីបបង្ហាញពីហេតុការណ៍ដែលកូនស្រីនាំម្តាយទៅចម្ការដំឡូងមី ព្រមទាំងសរសេរចំណងជើងថា៖ ” ដីនេះកាលពី២០ឆ្នាំមុន ធ្លាប់ជារបស់ម្តាយនាង ប៉ុន្តែត្រូវលក់វាទៅឱ្យអ្នកផ្សេង ដោយសារតែមានបំណុលដែលត្រូវសង។ ថ្ងៃនេះបាននាំម្ដាយទៅឈរនៅលើដីដដែលនោះ ព្រមទាំងជូនប័ណ្ណកម្មសិទ្ធិ និងកម្រងផ្កា និងផ្កាជូនម្តាយ ដំបូងឡើយ ម្ដាយខ្ញុំឆ្ងល់ថាជាអ្វី នៅទីបំផុតកូនស្រីឆ្លើយថា នេះជាប័ណ្ណកម្មសិទ្ធិដីនេះ វាជាអ្វីដែលម្តាយរបស់ខ្ញុំចង់បាន ហើយកូនម្នាក់នេះ យកត្រឡប់អោយម្តាយវិញបានហើយ។ ធ្វើអោយម្តាយនាងទន់ជង្គង់ ដោយសេចក្តីត្រេកអរ ព្រមទាំងយំអោយគ្នា ២នាក់ម្តាយនិងកូន “៕
អត្ថបទ៖ Bee
ប្រភព៖ sanook
- Share This Post:






