អន្តរជាតិ

ខេត្តភូកេត លុបចោលបទបញ្ជាអនុញ្ញាតឲ្យមានការដោះម៉ាសនៅទីសាធារណៈវិញ ក្រោយអនុវត្តបានត្រឹមតែ ១ថ្ងៃ

BY
autoadmin
June 7, 2022

ថៃ៖ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ខេត្តភូកេត បាន​ចេញ​សេចក្តី​ប្រកាស​អនុញ្ញាត​ឲ្យ​ប្រជាជន​ដោះ​ម៉ាស់ នៅក្នុងបរិយាកាសបើកចំហដូចជា តាមឆ្នេរសមុទ្រ ឧទ្យាន ឬកន្លែងផ្សេងទៀតដែលមានខ្យល់ចេញចូលបានល្អ ប៉ុន្តែថ្មីៗនេះនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ខេត្តភូកេតបានចេញបទបញ្ជា លេខ ៣៧៩៣/២៥៦៥ ទាក់ទងនឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងតំបន់ភូកេត។

ក្នុងបទបញ្ជានោះចំណុចសំខាន់ គឺត្រូវលុបចោល «បទបញ្ជាខេត្តភូកេតលេខ ៣៦៦០/២៥៦៥» ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ទាក់ទងនឹងវិធានការទប់ស្កាត់ការរីករាលដាល និងការផ្ទុះឡើងនៃមេរោគកូវីដ-១៩ នៅភូកេត ហើយបញ្ជាអោយពាក់ម៉ាសឡើងវិញ ដើម្បីការពារការរីករាលដាលនៃជំងឺកូវិត១៩ និងដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង និងការពារ​ក្នុងករណីគ្មាន​អនាម័យ ដើម្បីមិនអោយ​រាតត្បាត​ជំងឺ នៅពេលចេញពីលំនៅដ្ឋាន យានជំនិះផ្ទាល់ខ្លួន ឬពេលនៅទីសាធារណៈជាដើម។  

បទបញ្ជានោះផងដែរបានធ្វើការលើក​លែង​ ចំពោះការដោះ​ម៉ាស ​​ពេល​កំពុង​ទទួលទានភេសជ្ជៈ ឬពេលកំពុងហាត់ប្រាណ ឬផ្ទៀងផ្ទាត់អត្តសញ្ញាណជាមួយមន្ត្រីរដ្ឋាភិបាល និងអនុវត្តតាមវិធានការបង្ការជាសកល នេះគឺចាប់ពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២២ នេះតទៅ រហូតដល់ការបញ្ជាមានការផ្លាស់ប្តូរ៕

អត្ថបទ៖ Bee
ប្រភព៖ sanook

Share This Post: