អន្តរជាតិ

ចិន៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត Lamborghini រួចលុតជង្គង់សុំទោស ម្ចាស់រថយន្តអាណិតក៏មិនទារសំណង តែក្រោយមកយុវជននោះបែរជានិយាយឈ្លើយបែបនេះទៅវិញ (មានវីដេអូ)

BY
autoadmin
June 7, 2022

ចិន៖ ក្លាយជាប្រធានបទដែលមានការរិះគន់ខ្លាំងពេញពិភពលោកតាមអ៉ីនធឺណិត បន្ទាប់ពីបុរសជនជាតិចិនម្នាក់នៅទីក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន បានបើកម៉ូតូទៅបុករថយន្ត Lamborghini បណ្តាលអោយខូចដំបូលម៉ាស៊ីនរថយន្ត។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា  ឆ្នាំ២០២២ កន្លងទៅ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ យុវជន​រូប​នេះបាន​លុត​ជង្គង់​យំ​សុំទោស​ម្ចាស់​រថយន្ត Lamborghini ហើយប្រការនេះដែរបានធ្វើឱ្យម្ចាស់រថយន្តទំនើបតម្លៃ ៣លានយ័ន (ប្រហែល ជាង៤០មុឺនដុល្លារ) អាណិត ហើយមិនបានទាមទារសំណងអ្វីទាំងអស់។

ប៉ុន្តែ​ក្រោយ​មក​គាត់​បាន​អួត​ក្នុង​ក្រុម ​Chat ថា លុតជង្គង់សុំទោស គ្រប់យ៉ាងគ្រាន់តែជាការសំដែងដើម្បីអោយម្ចាស់រថយន្តអាណិត មិនទាមទារសំណងតែប៉ុណ្ណោះ តាមពិតទៅ គាត់មិនមានអារម្មណ៍សោកស្ដាយ និងមិនចង់សុំទោសទាល់តែសោះ មិន​មែន​ត្រឹម​តែ​ប៉ុណ្ណោះ យុវជន​រូប​នេះ​ក៏​បាន​និយាយ​ថា​ បាន​បុក​រថយន្ត Lamborghini ហើយ លើកក្រោយគាត់នឹងបុករថយន្ត Porsche ម្តង។ តើបងប្អូនយល់យ៉ាងណាដែរចំពោះបុគ្គលបែបនេះ?

អត្ថបទ៖ Bee

ប្រភព៖ sanook

Share This Post: