អន្តរជាតិ

ការបា.ញ់ ប្រហារនៅក្នុងរដ្ឋ Pennsylvania និង Tennessee បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៥នាក់ និងរបួសជាង ២០នាក់

BY
autoadmin
June 6, 2022

ការបាញ់ប្រហារនៅក្នុងរដ្ឋ Pennsylvania និង Tennessee របស់សហរដ្ឋអាមេរិក បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ និងរបួសជាង ២០ នាក់។ ការបាញ់ប្រហារបានផ្ទុះឡើងនៅតាមផ្លូវដ៏មមាញឹកមួយ នៅក្នុងទីក្រុង Philadelphia នៃរដ្ឋ Pennsylvania កាលពីល្ងាចថ្ងៃសៅរ៍ ដែលបានបណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់ និងយ៉ាងហោចណាស់ ១១ នាក់រងរបួស។ ប៉ូលីស​មូលដ្ឋាន​បានសង្ស័យថា ​មានខ្មាន់កាំភ្លើង​ជាច្រើននាក់បាន​បើក​ការបាញ់ប្រហារ ប៉ុន្តែ​ពួកគេ​បាន​រត់គេច​ពី​កន្លែង​កើតហេតុ ហើយ​កន្លែង​លាក់ខ្លួន​របស់​ពួកគេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។

ជាមួយគ្នានេះដែរ មានមនុស្ស ២ នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ និងយ៉ាងហោចណាស់ ១៤ នាក់ បានរងរបួសនៅក្នុងក្លឹបរាត្រីមួយក្នុងក្រុង Chattanooga នៃរដ្ឋ Tennessee កាលពីព្រឹកថ្ងៃអាទិត្យ។ ចំណែក​ម្នាក់​ទៀត​បានរត់គេច​ពី​កន្លែង​កើតហេតុ ហើយក៏ត្រូវ​រថយន្ត​បុក​ស្លាប់។ ប៉ូលីសក្នុងតំបន់ជឿថា អ្នកបាញ់ប្រហារជាច្រើននាក់មានជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នេះ។ ការ​បាញ់​ប្រហារ​ទាំង​ ២ ​បាន​កើត​ឡើង ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដោយ​កាំភ្លើង​ក្នុង​រដ្ឋ​ញូវយ៉ក ដែលនាំឱ្យមានការស្លាប់ ១០ នាក់ និង​តិចសាស់​ចំនួន ២១ នាក់ (សិស្សសាលាចំនួន ២១ នាក់) កាល​ពី​ខែ​មុន។ ខ្មាន់​កាំភ្លើង​ទាំង ​២​នាក់ ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​នេះ​ មាន​អាយុ​ត្រឹមតែ ១៨​ ឆ្នាំប៉ុណ្ណោះ។

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: