ឡានក្រុងបុកគ្នាជាមួយតាក់សុីនៅហុងកុងស្លាប់៥ និងរបួសធ្ងន់ជាច្រើននាក់ (មានវិដេអូ)
ហុងកុង៖ មន្ត្រីប្រចាំកោះ Tsing Yi ក្នុងទីក្រុងហុងកុងបានរាយការណ៍ថា មានមនុស្ស ៥នាក់ត្រូវបានស្លាប់ និង៣២នាក់បានរងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុងមួយគ្រឿងកំពុងតែធ្វើដំណើរទៅកាន់ប្រលានយន្តហោះមួយ បានបុកគ្នាជាមួយនឹងតាក់សុុីដែលរលត់ម៉ាស៊ីនហើយឈប់ចតលើផ្លូវ។ ក្នុងរូបភាព និងវិដេអូខាងក្រោមបានបង្ហាញថាពាក់កណ្តាលនៃឡានតាក់ស៊ីត្រូវបានខ្ទេចខ្ទីទាំងស្រុង ហើយចំណែកឡានក្រុងត្រូវបានខូចខាតជាខ្លាំងដូចគ្នាដោយមានដានឈាមនៅខាងក្រៅបន្ទាប់ពីការបុកគ្នានេះ។
គ្រោះថ្នាក់នេះត្រូវបានគេឱ្យដឹងថា ដំបូងគឺតាក់សុីបានរលត់ម៉ាសុីនពេលកំពុងធ្វើដំណើរ ហើយ៤០វិនាទីក្រោយមកក៏ឡានក្រុងនេះបានបុកពីក្រោយពេញមួយទំហឹងពីក្រោយតែម្តង។ ប៉ូលិសបាននិយាយថាអ្នកបើកបរតាក់ស៊ី បុរស២នាក់ និងស្ត្រី២នាក់ត្រូវបានស្លាប់ក្នុងហេតុការណ៍នេះ ហើយមានម្នាក់កំពុងស្ថិតក្នុងស្ថានភាពអាសន្ន និងជាច្រើននាក់ផ្សេងទៀងរងរបួសធ្ងន់។ ប៉ូលិសបានបន្ថែមថា បុរសដែលជាតៃកុងឡានក្រុងគឺទទួលបានការសម្រាកត្រឹមត្រូវមិនមានការធ្វើការលើសម៉ោងអ្វីនោះទេ តែមូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់នេះគឺដោយសារយប់ងងឹត គាត់មើលមិនឃើញតាក់សុីដែលរលត់មាស៊ីនខូចពាក់កណ្តាលផ្លូវនោះ៕


អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia