អន្តរជាតិ

ទ្រាំលែងបាន! បុរស​ឥណ្ឌាម្នាក់​ប្តឹង​លែង​លះ​ប្រពន្ធ ដោយ​សារខឹងនាង​មិនចេះធ្វើម្ហូប ហើយអោយញ៉ាំតែមីឆុង ១ថ្ងៃ ៣ពេល រាល់ថ្ងៃ

BY
autoadmin
June 9, 2022

តាមសេចក្តីរាយការណ៍របស់ The new Indian Express ចៅក្រម M.L បាននិយាយអំពីករណីមួយដែលបានកើតឡើង ដោយសារតែបញ្ហាតិចតួចបង្កទៅជាបញ្ហាប្តឹងលែងលះគ្នា។ ក្នុងនោះស្វាមីបានលើកហេតុផលឡើងថា៖ «ភរិយារបស់លោកមិនចេះធ្វើម្ហូបទាល់តែសោះ ក្រៅពីឆុងមីអោយញាំ ដោយបុរសដែលជាប្តីត្រូវទ្រាំទទួលទានមីឆុងដល់ទៅ ៣ពេល រៀងរាល់ថ្ងៃ។ បុរសដែលជាប្តីថែមទាំងលើកឡើងបន្ថែមថា រាល់ពេលដែលប្រពន្ធរបស់លោកដើរចូលទៅផ្សារទំនើបនាងតែងតែទិញ មីកញ្ចប់ រហូត»។

លោក Raghunath បានដាក់ឈ្មោះករណីនេះថា រឿង «Maggie Noodle Case» ហើយ​ថា ទីបំផុត​គូស្នេហ៍​បាន​លែងលះ​គ្នា​ដោយ​ស្ម័គ្រចិត្តទាំងសងខាង។ លោក Raghunath ក៏បានលើកឡើងពីមូលហេតុផ្សេងទៀតថា មូលហេតុដែលនាំឱ្យប្តីប្រពន្ធសម្រេចចិត្តលែងលះ គឺភាគីទាំងសងខាងមិនព្រមនិយាយពីបញ្ហាដែលបានកើតឡើងមួយចំនួនផ្សេងទៀត៕

(រូបតំណាង)

អត្ថបទ៖ Bee

ប្រភព៖ sanook

Share This Post: