លោក Maurizio Sarri ប្រាប់ Gary Cahill ថាអាចចាកចេញពីក្លឹបបាននៅក្នុងពេលពាក់កណ្ដាលរដូវកាលនេះ
- November 30, 2018
អ្នកចាត់ការណ៍ទូទៅហើយនិងជាគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Maurizio Sarri បានប្រាប់ទៅខ្សែការពារ Gary Cahill ថាគាត់អាចចាកចេញពីក្លឹបបាននៅក្នុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ។

ខ្សែការពារកណ្ដាលវ័យ 32 ឆ្នាំរូបនេះត្រូវបានធ្លាក់ចេញពីការពេញរបស់លោក Maurizio Sarri ដែលជាគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea រហូតដល់ពេញ 1 រដូវកាល ដែលជាហេតុធ្វើឲ្យខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះមិនត្រូវបានលោក Sarri ដាក់ឲ្យលេងពេញមួយរដូវកាលតែម្ដង។ លើសពីនេះទៅទៀតលោក Maurizio Sarri បានប្រាប់ទៅកាន់ខ្សែការពារ Gary Cahill ថាគាត់អាចចាកចេញពីក្លឹបតោខៀវ Chelsea នៅក្នុងពេលពាក់កណ្ដាលរដូវកាលឫក៏នៅក្នុងពេលបញ្ចប់រដូវកាលនេះបាន។
ពេលនេះខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះអាចនឹងចាកចេញពីក្លឹបតោខៀវ Chelsea ទៅកាន់ក្លឹប AC Milan របស់លីគកំពូលអុីតាលី ក្រោយពេលខ្សែការពារ Mattia Caldara និង Mateo Musacchio កំពុងសម្រាកព្យាបាលរបួស ស្របពេលដែលពេលនេះ AC Milan កំពុងស្វែងរកខ្សែការពារថ្មីមកជំនួសដំណែងខ្សែការពារកណ្ដាលរបស់ពួកគេ។

បុត្រ
ប្រភព៖ Goal
- Share This Post:






