អន្តរជាតិ

គ្រួសារមួយនៅអាមេរិក បានប្ដឹងក្រុមហ៊ុន Alibaba ក្រោយកូនប្រុសត្រូវបាត់បង់ជីវិត ដោយសារម៉ាស៊ីនព្រីនដែលទិញយកមកប្រើ

BY
autoadmin
June 11, 2022

តាមប្រភពព័ត៌មាន yahoo បានអោយដឹងថា កាលពីថ្ងៃអង្គារ ទី១០ ខែមិថុនា កន្លងទៅ ឪពុកម្តាយរបស់បុរសម្នាក់នៅ San Francisco សហរដ្ឋអាមេរិក បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន Alibaba Group Holdings ជុំវិញការស្លាប់របស់កូនប្រុសរបស់ខ្លួន ខណៈពេលកំពុងប្រើប្រាស់ម៉ាស៊ីនបោះពុម្ព 3D ដែលបានទិញពីគេហទំព័ររបស់ Alibaba បន្ទាប់មកបានឆាបឆេះនៅក្នុងឆ្នាំ២០២០។ បុរសដែលត្រូវបាត់បង់ជីវិតមានឈ្មោះថា Calvin Yu ហើយឪពុកម្តាយរបស់គាត់បានចោទប្រកាន់ថា Alibaba បានលក់ម៉ាស៊ីនបោះពុម្ពដោយដឹង ឬគួរតែដឹងថាមានបញ្ហា ។ ក្រៅពី Alibaba ឪពុកម្តាយរបស់លោក Yu ក៏បានប្តឹងក្រុមហ៊ុនបច្ចេកវិទ្យាចិន Troncsi Technology ផងដែរ។

ចំពោះខ្លឹមសារ​នៃ​ឯកសារ​ដែល​បាន​ដាក់​ទៅ​តុលាការ​បញ្ជាក់​ថា ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៩ លោក Yu បាន​ទិញ​ម៉ាស៊ីន​បោះពុម្ព 3D សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះ និង​យោង​ទៅ​លើ​សេចក្តី​ថ្លែងការណ៍​របស់​មន្ត្រី​ដែល​កំពុង​ស៊ើបអង្កេត​ករណី​អគ្គិភ័យ​នោះ បានអោយដឹងថា មូលហេតុនៃការ​ឆេះ​គឺបណ្តាលមកពី ម៉ាស៊ីន​ព្រីន​ឡើង​កំដៅ​ រហូត​ដល់​ភ្លើង​ឆាបឆេះ​សាឡុង​ក្នុង​ផ្ទះល្វែង​របស់​លោក​ Yu  ហើយ​ក្រោយ​ពេល​កើតហេតុ សព​លោក Yu ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​បន្ទប់​នោះផងដែរ៕

អត្ថបទ៖ Bee

ប្រភព៖ yahoo

Share This Post: