អន្តរជាតិ

ចិន​បញ្ជាឱ្យប្រជាជនបិទទ្វារ និងបង្អួច ដោយសារព្រួយបារម្មណ៍​ខ្យល់​បក់​បោក​មកពី​កូរ៉េ​ខាង​ជើង​អាចនាំមេរោគ​កូវីដមកជាមួយ

BY
autoadmin
June 10, 2022

ចិន​កំពុងតែព្រួយបារម្មណ៍នឹង​ខ្យល់​បក់​បោក​មកពី​កូរ៉េ​ខាង​ជើង​ ដែល​អាចនាំមេរោគ​កូរ៉ូណាមកជាមួយ ថែមទាំងបានបញ្ជាឱ្យប្រជាជនបិទទ្វានិងបង្អួចទៀតផង។ មន្ត្រីរដ្ឋាភិបាលនៅទីក្រុង Dandong ប្រទេសចិន ជាប់ព្រំដែនកូរ៉េខាងជើង បានបញ្ជាក់​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន Bloomberg ថា « ខ្ញុំ​មិន​ដឹង​ថា​ករណី​ជំងឺ​កូវីដ-​១៩​ថ្មី​មាន​ប្រភព​មក​ពី​ណា​ទេ ប៉ុន្តែ​ត្រូវ​​បានគេ​ជឿ​ថា​បានបក់​នាំ​មេរោគ​ពី​កូរ៉េ​ខាង​ជើង ខណៈពេលបច្ចុប្បន្នមេរោគនេះកំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរ។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ Dandong បាននិយាយដូច្នេះថា ការឆ្លងថ្មីបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលថ្មីៗនេះ ជាពិសេសកាលពីសប្តាហ៍មុន ហើយ​ពួកគេ​ភាគ​ច្រើន​គ្មាន​ប្រវត្តិ​ចេញ​ក្រៅ​ទាល់​តែ​សោះ ព្រោះ​មាន​បញ្ជា​បិទ​ក្រុង​ទាំង​មូល​តាំង​ពី​ចុង​ខែ​មេសាកន្លងមក ដោយអ្នកភូមិម្នាក់ បានបង្ហាញប្រាប់ Bloomberg ថា «សមត្ថកិច្ចបាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តាម​ដង​ទន្លេ​យ៉ាលូ ឬទន្លេអាម៉ុក ជាភាសាកូរ៉េ សូមបិទបង្អួចទាំងអស់នៅថ្ងៃដែលខ្យល់បក់មកពីប្រទេសកូរ៉េខាងជើង  ពួកគេថែមទាំងស្នើសុំការត្រួតពិនិត្យតេស្តរហ័សរកមេរោគកូវីដអោយបានញឹកញាប់ផងដែរ»។

ទោះជាយ៉ាងណាក៏ដោយ ការសន្មត់នេះត្រូវបានគាំទ្រដោយភស្តុតាងវិទ្យាសាស្ត្រដ៏រឹងមាំ ជាមួយគ្នានេះដែរក៏មានការសិក្សាជាច្រើនបានបង្ហាញថា ការឆ្លងមេរោគតាមលំអងខ្យល់ គឺកម្រមានណាស់នៅក្នុងទីតាំងដាច់ស្រយាលពីគ្នា ជាពិសេសនៅកន្លែងបើកចំហដោយគ្មានការប៉ះពាល់និងមេរោគម្តងហើយម្តងទៀតក៏ដោយ។ មួយវិញទៀត Dandong គឺជាទីក្រុងដែលជាប់ព្រំដែន ថែមទាំងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយរវាងប្រទេសចិន និងកូរ៉េខាងជើង ជាង ៧០% នៃទំនិញរបស់កូរ៉េខាងជើងដែលធ្វើពាណិជ្ជកម្មជាមួយបរទេសត្រូវឆ្លងកាត់ទីក្រុងនេះ ក្នុងអំឡុងពេលមុនកូវិត១៩៕

អត្ថបទ៖ Bee

ប្រភព៖ bloomberg

Share This Post: