កងកម្លាំងអុយក្រែននិយាយថា រុស្ស៊ីដាក់ពង្រាយនាវាបាញ់មីស៊ីលបន្ថែមទៀតនៅសមុទ្រខ្មៅ
- BY
- autoadmin
- June 11, 2022
អ្នកនាំពាក្យរបស់កងកម្លាំងអ៊ុយក្រែននិយាយថា រុស្ស៊ីបានបន្ថែមនាវាមុជបំពាក់ដោយទឹកមីស៊ីល ទៅកងនាវារបស់ខ្លួននៅក្នុងសមុទ្រខ្មៅ។ អ្នកនាំពាក្យរូបនេះ និយាយថា រុស្ស៊ីឥឡូវនេះមាននាវាបាញ់មីស៊ីលចំនួន ៤០ គ្រឿង សំដៅលើអ៊ុយក្រែនពីសមុទ្រ។

កងកម្លាំងអ៊ុយក្រែនបាននិយាយថា កងទ័ពជើងទឹករុស្ស៊ីកំពុងរារាំងការរុករកនាវាអ៊ុយក្រែននៅភាគពាយព្យនៃសមុទ្រខ្មៅ ហើយបានដាក់ពង្រាយនាវាឱ្យចុះចតនៅទីនោះ។ ពួកគេក៏និយាយដែរថា កងកម្លាំងជើងគោករុស្ស៊ីដែលចូលលុកលុយភាគខាងត្បូងអ៊ុយក្រែន បាននិងកំពុងដាំគ្រាប់មីននៅលើផ្លូវថ្នល់ ស្ពាន និងកន្លែងផ្សេងទៀតផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






