អន្តរជាតិ

សហរដ្ឋ​អាមេរិក​នឹង​ដក​តម្រូវ​ការធ្វើ​តេស្ត​រកជំងឺ​កូវីដ១៩ ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​អន្តរជាតិនៅថ្ងៃអាទិត្យនេះ

BY
autoadmin
June 11, 2022

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងលុបចោលនូវតម្រូវការធ្វើតេស្តរកជំងឺ COVID-19 សម្រាប់អ្នកធ្វើដំណើរតាមផ្លូវអាកាស ដែលចូលមកប្រទេសនេះចាប់ពីថ្ងៃអាទិត្យ។ បច្ចុប្បន្ននេះ អ្នកធ្វើដំណើរត្រូវបានតម្រូវឱ្យធ្វើតេស្តរក COVID-19 ជាមួយនឹងលទ្ធផលអវិជ្ជមាន ក្នុងរយៈពេលមួយថ្ងៃ មុនពេលឡើងយន្តហោះរបស់ពួកគេ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺនិយាយថា ការផ្លាស់ប្តូរនេះចូលជាធរមាននៅម៉ោង ១២:០០ ព្រឹក ET នៅថ្ងៃអាទិត្យ។

គួរឱ្យដឹងដែរថា តម្រូវការអាចត្រូវបានដកចេញ ពីព្រោះការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 និងកត្តាផ្សេងទៀត បានរួមចំណែកកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរ និងការស្លាប់នៅទូទាំងសហរដ្ឋអាមេរិក។ ភ្ញៀវអន្ដរជាតិ ដែលមិនមែនជាជនជាតិអាមេរិកនឹងនៅតែត្រូវបង្ហាញថា ពួកគេបានទទួលថ្នាំបង្ការពេញលេញដើម្បីចូលប្រទេសនេះ។ យ៉ាងណាក៏ដោយ CDC បាននិយាយថា វានឹងវាយតម្លៃឡើងវិញនូវតម្រូវការការធ្វើតេស្ត ប្រសិនបើស្ថានភាពប្រែប្រួលនៅពេលខាងមុខ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: