មនុស្សចំនួន ២នាក់ បានស្លា.ប់ និង ៤នាក់ បានរងរ.បួស បន្ទាប់ពីមានការបា.ញ់ប្រ.ហារមួយ នៅរដ្ឋ Indiana របស់សហរដ្ឋអាមេរិក
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា មនុស្សចំនួន ២នាក់ បានស្លាប់ និង ៤នាក់ បានរងរបួស ដោយរួមមានរបួសធ្ងន់ធ្ងរម្នាក់ បន្ទាប់ពីមានការបាញ់ប្រហារនៅក្លឹបរាត្រីមួយ កាលពីព្រឹកថ្ងៃអាទិត្យ នៅទីក្រុង Gary រដ្ឋ Indiana របស់សហរដ្ឋអាមេរិក។ ប៉ូលីសប្រចាំនៅទីក្រុង Gary បាននិយាយថា អ្នកដែលស្លាប់ទាំង ២នាក់ គឺជាបុរសម្នាក់ ដែលមានអាយុ ៣៤ឆ្នាំ និងស្ត្រីម្នាក់ ដែលមានអាយុ ២៦ឆ្នាំ។ ប៉ូលិសបាននិយាយថា ជនរងគ្រោះចំនួន ៣នាក់ ដែលកំពុងរងរបួស ទំនងជាមិនមានគ្រោះថ្នាក់ដល់អាយុជីវិតអ្វីទេ។ ឥឡូវនេះ អង្គភាព Metro Homicide កំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ។

ការបាញ់ប្រហារនេះ គឺជាការបាញ់ប្រហារ ១ ក្នុងចំណោមការបាញ់ប្រហារដ៏ធំចំនួន ២៦៣ នៅក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ នេះបើយោងតាម Gun Violence Archive ដែលជាអង្គការមិនរកប្រាក់ចំណេញ ដែលតាមដានការបាញ់ប្រហារនៅសហរដ្ឋអាមេរិក។ ឧប្បត្តិហេតុនៅក្រុង Gary គឺជាការបាញ់ប្រហារ ១ ក្នុងចំណោមការបាញ់ប្រហារដ៏ធំចំនួន ៩ នៅចុងសប្តាហ៍នេះផងដែរ នេះបើយោងតាម GVA ។ គួរឱ្យដឹងដែរថា Gary គឺជាទីក្រុងមួយ នៅ Lake County នៃរដ្ឋ Indiana ដែលមានចំងាយប្រហែល ២៥ ម៉ាយ ពីទីប្រជុំជន Chicago ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN