ម្ចាស់ក្សត្រី Elizabeth II របស់ចក្រភពអង់គ្លេស បានបំបែកកំណត់ត្រាជាព្រះមហាក្សត្រ ដែលកាន់អំណាចយូរជាងគេបំផុតទី២ របស់ពិភពលោក
- BY
- autoadmin
- June 13, 2022
ម្ចាស់ក្សត្រី Elizabeth II របស់ចក្រភពអង់គ្លេស បានបំបែកកំណត់ត្រាថ្មីមួយ ដោយបានក្លាយជាព្រះមហាក្សត្រដែលកាន់អំណាចយូរជាងគេបំផុតទី២ ក្នុងប្រវត្តិសាស្ត្ររបស់ពិភពលោក។ បើតាមសារព័ត៌មាន BBC និងប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសផ្សេងទៀត បានរាយការណ៍ថា គិតត្រឹមថ្ងៃច័ន្ទនេះ ព្រះម្ចាស់ក្សត្រី Elizabeth បានឡើងសោយរាជ្យអស់រយៈពេល ៧០ ឆ្នាំ និង ១២៧ ថ្ងៃ ដោយបានវ៉ាដាច់ស្តេចថៃ Bhumibol Adulyadej (ភូមិពលអតុល្យតេជ) ដែលទ្រង់បានសោយទីវង្គត់ក្នុងឆ្នាំ២០១៦ ។

ព្រះមហាក្សត្រី ឥឡូវនេះគឺជាស្តេចទី២ បន្ទាប់ពីស្តេច Louis ទី១៤ របស់ប្រទេសបារាំង ដែលសោយរាជ្យអស់រយៈពេល ៧២ ឆ្នាំ និង ១១០ ថ្ងៃ នៅចន្លោះឆ្នាំ១៦៤៣ និង ១៧១៥។
គួរឱ្យដឹងដែរថា ម្ចាស់ក្សត្រី Elizabeth II បានឡើងសោយរាជ្យនៅព្រះជន្ម ២៥ ឆ្នាំ បន្ទាប់ពីការសោយទីវង្គត់របស់ព្រះបិតារបស់ទ្រង់ក្នុងឆ្នាំ ១៩៥២ ។ ទ្រង់បានក្លាយជាស្តេចអង់គ្លេសដែលសោយរាជ្យយូរបំផុត នៅពេលដែលទ្រង់បានវ៉ាដាច់រជ្ជកាលរបស់ម្ចាស់ក្សត្រី Victoria ក្នុងឆ្នាំ ២០១៥។ យ៉ាងណាក៏ដោយ ការអវត្តមានរបស់ព្រះមហាក្សត្រីដែលមានព្រះជន្ម ៩៦ ឆ្នាំ អង្គនេះ ពីភារកិច្ចផ្លូវការមួយចំនួន ក៏ដូចជាការប្រើប្រាស់ឈើច្រត់របស់ទ្រង់ កំពុងធ្វើឱ្យប្រជាជនរបស់ទ្រង់ មានការព្រួយបារម្ភអំពីសុខភាពរបស់ទ្រង់ផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






