អន្តរជាតិ

បុរស​ជនជាតិវៀតណាមម្នាក់ ពាក់​មាស​ជ្រែកខ្លួនទម្ងន់​ដល់ទៅជាង​ ៥​គីឡូ ដើរ​លេង​ពេញ​ទីក្រុង ព្រោះស្រលាញ់មាសខ្លាំង ហើយថាកាន់តែមានអ្នកមើល គាត់កាន់តែមានភាពជឿជាក់

BY
autoadmin
June 14, 2022

វៀតណាម៖ “Do Ngoc Thuan” ឬ “Seven Ball” គឺជាបុរសជនជាតិវៀតណាមអាយុ ៣៤ឆ្នាំ ដែលចាប់អារម្មណ៍នឹងមាសតាំងពីគាត់ធំដឹងក្តី លុះនៅពេលគាត់ធំឡើង គាត់​បាន​សម្រេច​ក្តី​សុបិន្ត​របស់គាត់ដោយ​ទិញ​មាស​ ដើម្បី​ពាក់​ និង​បង្ហាញដល់​ភ្នែក​មហាជន ហើយអ្វីដែលសំខាន់​ជាងនេះទៅទៀត គឺធ្វើឱ្យគាត់មានអារម្មណ៍ប្រសើរឡើងខ្លាំង ដូច្នេះគាត់ត្រូវតែបន្ថែមពាក់មាសកាន់តែច្រើនឡើង។

ក្រោយ​មក​គាត់​បាន​បើក​ភោជនីយដ្ឋាន និង​ហាង​បង្អែម​នៅ​ហូជីមិញ ដូច្នេះ​ហើយ​ទើប​លោក​សម្រេច​ចិត្ត​ពាក់​មាស​ដែល​មាន​តម្លៃថ្លៃ ​ដើម្បី​ទាក់ទាញ​អតិថិជន​ឲ្យ​មក​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋានរបស់ខ្លួន រហូត​ធ្វើ​ឱ្យ​រឿងរ៉ាវរបស់លោក​ក្លាយ​ជាប្រធានបទដែលមាន​អ្នក​និយាយ​នៅ​លើ​ពិភព​សង្គម​អនឡាញយ៉ាង​ច្រើន។  

បច្ចុប្បន្ននេះ លោកត្រូវបានមហាជនដាក់រហ័សនាមថា ជាបុរសមាស ព្រោះលោកពាក់ចិញ្ចៀន ១០វង់ កងដៃ ៣០កង ខ្សែក ១២ខ្សែ ដោយមិនរាប់បញ្ចូលក្រវិលមាស កងជើងមាស និងចិញ្ចៀនម្រាមជើងជាច្រើន សរុបមកលោកពាក់មាសជាង ៥គីឡូក្រាមក្នុងមួយថ្ងៃ ដោយលោកដោះចេញតែពេលងូតទឹក កក់សក់ ឬគេងតែប៉ុណ្ណោះ៕

អត្ថបទ៖ Bee

ប្រភព៖ khaosod

Share This Post: