ទីក្រុងប៉េកាំងត្រូវបានបិទ ក្រោយផ្ទុះកូវីតនៅកន្លែងកម្សាន្តពេលរាត្រី បណ្តាលអោយចំនួនអ្នកឆ្លងកើនឡើងយ៉ាងខ្លាំង
- BY
- autoadmin
- June 14, 2022
យោងតាមសារព័ត៌មាន Reuters និង Straits Times បានរាយការណ៍កាលពីថ្ងៃទី១៣ ខែមិថុនា អំពីស្ថានភាពនៃជំងឺ កូវីដ-១៩ នៅទីក្រុងប៉េកាំង រដ្ឋធានីរបស់ប្រទេសចិនដែលបានរកឃើញការផ្ទុះឡើងជាថ្មីម្តងទៀត។
អ្នកនាំពាក្យរដ្ឋាភិបាលក្នុងតំបន់របស់ទីក្រុងប៉េកាំងបាននិយាយថា យ៉ាងហោចណាស់ករណីកូវីដ-១៩ ចំនួន ១៦៦ ត្រូវបានផ្សារភ្ជាប់ទៅនឹងចង្កោមនៃផ្សារទំនើប Chaoyang Heaven ដែលបានរកឃើញអ្នកជំងឺក្រុមដំបូងកាលពីសប្តាហ៍មុន។ ហើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ករណីដែលត្រូវបានបញ្ជាក់បានកើនឡើងចំនួន ៣៣ ករណីទៀតនៅទីក្រុងប៉េកាំង ដែលត្រូវបានបញ្ជាក់នាំឱ្យចំនួនសរុបកើនឡើងចាប់តាំងពីថ្ងៃទី២២ ខែមេសា ដោយកើនឡើងយ៉ាងហោចណាស់ ១,៩៩៧នាក់ ខណៈចំនួនករណីថ្មីនៅទូទាំងប្រទេសត្រូវបានរកឃើញចំនួន ៨៩នាក់ទៀត និងករណីគ្មានរោគសញ្ញាសរុបចំនួន ១៣១នាក់ សរុប ២២៤.៨៨២ ករណី និងមានអ្នកស្លាប់ ៥.២២៦ នាក់។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសអនុវត្តវិធានការតឹងរ៉ឹងដើម្បីគ្រប់គ្រងជំងឺកូវីដ-១៩ ជាថ្មីម្តងទៀតនៅថ្ងៃទី០៩ ខែមិថុនា ក្នុងនោះយ៉ាងហោចណាស់សង្កាត់ពីររួមទាំង Chaoyang ដែលមានប្រជាជនច្រើនជាងគេក្នុងទីក្រុងប៉េកាំង ក្រុមមន្ត្រីបានបញ្ជាឱ្យបិទកន្លែងកម្សាន្តមួយចំនួន បន្ទាប់ពីមានការឆ្លងមេរោគនៅកន្លែងកម្សាន្តនាពេលរាត្រីនានា៕

អត្ថបទ៖ Bee
ប្រភព៖ khaosod
- Share This Post:






