ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនបង្កើតការងារសម្រាប់ជនពិការដេកឈឺក្រោកពីគ្រែមិនរួច តាមរយៈបច្ចេកវិទ្យាទំនើបបែបនេះ

    BY autoadmin December 1, 2018
    ជប៉ុនបង្កើតការងារសម្រាប់ជនពិការដេកឈឺក្រោកពីគ្រែមិនរួច តាមរយៈបច្ចេកវិទ្យាទំនើបបែបនេះ

    ជប៉ុន៖ កាលពីពេលថ្មីៗនេះ ហាងកាហ្វេមួយកន្លែង ដែលមានអ្នករត់តុជាមនុស្សយន្ត គ្រប់គ្រងដោយមនុស្ស ដែលមានពិការភាពធ្ងន់ធ្ងរពីផ្ទះ បានបើកហើយនៅថ្ងៃចន្ទនៅក្នុងតំបន់ Minato Ward ក្រុងតូក្យូ។ មនុស្សយន្ត ៥គ្រឿង ដែលមានកំពស់ ១.២ម៉ែត្រ គឺត្រូវបានគ្រប់គ្រងដោយជនពិការ ដែលដេកឈឺនៅឯផ្ទះរបស់ពួកគេ ដើម្បីទទួលការបញ្ជាទិញ និងបំរើអាហារនៅក្នុងហាងកាហ្វេមួយនេះ។ ហាងកាហ្វេត្រូវបានគេឱ្យដឹងថាមានឈ្មោះ Dawn ver.β ដែលនឹងបើកសាកល្បងរហូតដល់ថ្ងៃទី៧ ខែធ្នូ ហាងកាហ្វេនេះបានដាក់ពង្រាយមនុស្សយន្ត Orihime-D ដែលនឹងបញ្ជូនខ្សែវីដេអូ និងសម្លេងតាមរយៈអ៊ីនធឺណេតដើម្បីផ្តល់ពត៌មានដល់អ្នកគ្រប់គ្រងជនពិការទាំងនោះ។

    លោក Kentaro Yoshifuji នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ory Lab Inc ដែលជាអ្នកបង្កើតមនុស្សយន្ត និងជាអ្នករៀបចំហាងកាហ្វេនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា មនុស្សយន្តទាំងនេះគឺពិតជាអាចជួយដល់ពួកគេបាន ហើយមនុស្សពិការ១០នាក់នឹងធ្វើការផ្លាស់ប្តូរវេនគ្នាធ្វើការ ដោយទទួលបាន ១,០០០យ៉េន (ប្រហែល ៩ដុល្លារអាមេរិក) ក្នុងមួយម៉ោង។ យ៉ាងណាមិញគេមានបំណងបើកហាងកាហ្វេប្រភេទនេះជាអចិន្រ្តៃយ៍នៅឆ្នាំ ២០២០ខាងមុខ ដើម្បីជាដៃគូដើម្បីលើកកម្ពស់ការងារដល់ជនពិការតាមរយៈការប្រើប្រាស់មនុស្សយន្ដដែលគ្រប់គ្រងដោយមនុស្សពិការ។

    អត្ថបទ៖ លីដា
    ប្រភព៖ japantoday

    Share This Post: