ប្រទេសវៀតណាមនឹងដំឡើងប្រាក់ឈ្នួលប្រមាណ ៦ ភាគរយ ចាប់ពីខែកក្កដានេះតទៅ
- BY
- autoadmin
- June 14, 2022
ប្រាក់ឈ្នួលជាអប្បបរមារបស់វៀតណាម នឹងត្រូវកើនឡើងចំនួន ៦% ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីអស់រយៈពេល ២ឆ្នាំ មកហើយ ដែលប្រទេសនេះមិនមានការផ្លាស់ប្តូរអ្វីសោះ។ ការដំឡើងនេះត្រូវបានប្រកាសឡើង នៅក្នុងក្រិត្យរបស់រដ្ឋាភិបាលកាលពីថ្ងៃអាទិត្យ ដែលនេះគឺជាលើកទី១ ចាប់តាំងពីឆ្នាំ២០០៩ ដែលការដំឡើងប្រាក់ឈ្នួលអប្បបរមា បានចូលជាធរមាននៅពាក់កណ្តាលឆ្នាំ ជំនួសឱ្យដើមឆ្នាំដូចដែលបានកើតឡើងកាលពីឆ្នាំមុនៗ។

ការដំឡើងប្រាក់បៀវត្សរ៍ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងយ៉ាងហោចណាស់ពី ១៨០,០០០ – ២៦០,០០០ ដុង ក្នុងមួយខែ (៧.៧៥-១១.១៩ ដុល្លារ) សម្រាប់កម្មករនិយោជិតម្នាក់ៗ អាស្រ័យលើប្រាក់ខែតាមតួនាទីចំនួន ៤ ដែលកំណត់ដោយរដ្ឋាភិបាល។ វាមានន័យថា ប្រាក់ខែអប្បបរមាថ្មីនឹងមានចាប់ពី ៣.២៥ លានដុង ទៅ ៤.៦៨ លានដុង (១៤០.១៩-២០១.៨៨ ដុល្លារ) ក្នុងមួយខែ។ គោលការណ៍នេះ អនុវត្តចំពោះនិយោជិតដែលទទួលបានប្រាក់ឈ្នួលប្រចាំខែ និងតាមម៉ោង។
ប្រាក់ឈ្នួលជាអប្បបរមាប្រចាំខែដែលកំណត់ដោយរដ្ឋាភិបាល គឺជាប្រាក់ឈ្នួលកម្រិតទាបបំផុតសម្រាប់អាជីវកម្ម ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការចរចា និងបើកប្រាក់ឈ្នួលដល់និយោជិត ហើយអាជីវកម្មមិនអាចអនុវត្តកម្រិតប្រាក់ខែទាបជាងនេះទេ។ សម្រាប់ប្រភេទប្រាក់បៀវត្សរ៍ផ្សេងទៀត ដូចជាប្រាក់ខែប្រចាំសប្តាហ៍ ប្រចាំថ្ងៃ ឬប្រាក់ខែ ស្របតាមផលិតភាព និយោជក គឺអាចជ្រើសរើសបំប្លែងវាទៅជាប្រាក់ខែប្រចាំខែ ឬប្រចាំខែ ប៉ុន្តែពួកគេត្រូវធានាថា ការទូទាត់នឹងមិនទាបជាងអប្បបរមាតាមក្រឹត្យថ្មីនោះឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress
- Share This Post:






