ប្រយ័ត្នឱ្យមែនទែនសម្រាប់អ្នកលេងផ្សារហ៊ុន Bitcoin ព្រោះក្រុម Hackers កូរ៉េខាជើងកំពុងតែលួចវាយលុកខ្លាំងណាស់!
របាយការណ៍មួយបាននិយាយថា ពួក Hackers កូរ៉េខាជើងពាក់ព័ន្ធនឹងការលួចប្រាក់ចំនួនកន្លះលានដុល្លារពីទិន្នន័យរបស់ Bitcoin ដូចនេះហើយអ្នករកស៊ីជាមួយ Bitcoin ក្នុងក៉ូរេខាងជើងនេះគួរតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។ អ្នកជំនាញមួយចំនួនបានឱ្យដឹងថា កូរ៉េខាងជើងនៅតែបន្តប្រើប្រាស់រូបិយប័ណ្ណ Bitcoin ដើម្បីគេចពីការដាក់ទណ្ឌកម្មរបស់អាមេរិក ប៉ុន្តែក្រុម Hackers បានវាយប្រហារយាយី និងលួចទិន្នន័យ Bitcoin របស់ពួកគេជាញឹកញយ។ កាលពីខែមុនរបាយការណ៍របស់ក្រុមហ៊ុនបណ្តាញអ៊ីនធឺណេត Group IB របស់រុស្សីបានឱ្យដឹងថា Lazarus ដែលជាក្រុម hackers ដ៏សាហាវរបស់ប្រទេសកូរ៉េខាងជើងបានលួចរូបិយប័ណ្ណ Bitcoin នេះប្រហែល ៥០០ពាន់លានដុល្លារ។
ក្រុម Lazarus នេះត្រូវបានគេរាយការណ៍ថា ក៏ស្ថិតនៅពីក្រោយការគំរាមកំហែងចំនួន១៤លើកផងដែរទៅ លើទិន្នន័យការផ្លាស់ប្តូររូបិយប័ណ្ណ Bitcoin ចាប់តាំងពីខែមករាឆ្នាំ២០១៧ មក។ លោក Simon Choie អ្នកស្រាវជ្រាវជាន់ខ្ពស់នៅក្រុមហ៊ុន Hauri ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលដែលជាក្រុមហ៊ុនកម្មវិធីកម្ចាត់មេរោគបាននិយាយថា៖ «ពីមុនពួក Hacker បានវាយប្រហារដោយផ្ទាល់ទៅលើការផ្លាស់ប្តូរ គោលដៅពួកគេគឺបុគ្គលិកនៅឯផ្សារហ៊ុន ប៉ុន្តែឥឡូវនេះពួកគេកំពុងវាយប្រហារអ្នកប្រើប្រាស់រូបិយប័ណ្ណអេឡិចត្រូនិក Bitcoin ដោយផ្ទាល់តែម្តង»។
យ៉ាងណាមិញការវាយប្រហារដោយផ្ទាល់ទៅលើកផ្សារហ៊ុនបានក្លាយជាការពិបាក ដូច្នេះពួក Hackers កំពុងរកវិធីផ្សេងដើម្បីលួចទិន្នន័យពីអ្នកប្រើប្រាស់ដែលមានការការពារសុវត្ថិភាពខ្សោយវិញ។ និយាយរួមនៅពេលដែលប្រព័ន្ធសម្ងាត់ Bitcoin នេះត្រូវបានលួចដោយក្រុម Hackers គឺមិនមាននរណាម្នាក់អាចដាក់ពាក្យបណ្តឹងបានទេ ដូច្នេះពួក Hackers កាន់តែមានភាពងាយស្រួលក្នុងការវាយប្រហារ៕

អត្ថបទ៖ លីដា
ប្រភព៖ coingape