ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក បានអនុម័តថ្នាំ Baricitinib ដែលជាថ្នាំគ្រាប់ដំបូងបំផុតសម្រាប់ការព្យាបាលជំងឺជ្រុះសក់ Alopecia Areata

    BY autoadmin June 14, 2022
    រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក បានអនុម័តថ្នាំ Baricitinib ដែលជាថ្នាំគ្រាប់ដំបូងបំផុតសម្រាប់ការព្យាបាលជំងឺជ្រុះសក់ Alopecia Areata

    រដ្ឋបាលចំណីអាហារ និងឪសថរបស់សហរដ្ឋអាមេរិក (FDA) នៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២ បានអនុម័តថ្នាំគ្រាប់មួយហៅថា Baricitinib សម្រាប់ការព្យាបាលជំងឺ Alopecia Areata ធ្ងន់ធ្ងរ ដែលបានប៉ះពាល់ដល់មនុស្សជាង ៣០០,០០០ នាក់ នៅសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ។ ជំងឺ Alopecia បណ្តាលឱ្យមានការជ្រុះសក់ជាបណ្ដោះអាសន្ន ឬជាអចិន្ត្រៃយ៍ ដែលវាអាចប៉ះពាល់ដល់ទីតាំងដែលមានសក់ទាំងអស់នៃរាងកាយ ដែលនឹងជះឥទ្ធិពលដល់អារម្មណ៍អ្នកជំងឺផងដែរ។ វានាំឱ្យមានការចាប់អារម្មណ៍ខ្លាំងនាពេលថ្មីៗនេះ ពាក់ពា័ន្ធនឹងរឿងរ៉ាវជាច្រើន រួម​ទាំង​តារា​សម្ដែង​ហូលីវូដ Jada Pinkett Smith និង​សមាជិក​សភា Ayanna Pressley។

    Baricitinib គឺជាថ្នាំគ្រាប់ផលិតដោយក្រុមហ៊ុនឱសថអាមេរិក Eli Lilly ហើយត្រូវបានស្គាល់ជាទូទៅថា «Olumiant» និងត្រូវបានគេចាត់ថ្នាក់ជាប្រភេទថ្នាំ Janus kinase inhibitors ។ វាដំណើរការដោយការរំខានដល់ផ្លូវកោសិកា ដែលនាំឱ្យមានការរលាក។ ការអនុម័តថ្នាំ Baricitinib សម្រាប់ការប្រើប្រាស់ប្រឆាំងនឹងជំងឺ Alopecia គឺផ្អែកលើលទ្ធផលនៃការសាកល្បងគ្លីនិក ដែលបានធ្វើឡើងដោយចៃដន្យចំនួន ២ ដែលពាក់ព័ន្ធនឹងមនុស្សពេញវ័យសរុប ១,២០០ នាក់ ដែលមានជំងឺ Alopecia ធ្ងន់ធ្ងរ។ Baricitinib ពីមុនក៏ត្រូវបានអនុម័ត សម្រាប់ការព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង ហើយក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 វាក៏ត្រូវបានគេយកទៅប្រើសម្រាប់អ្នកជំងឺ COVID-19 ដែលសម្រាកនៅមន្ទីរពេទ្យផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia, FDA

    Share This Post: