អន្តរជាតិ

អង្គការសុខភាពពិភពលោក ត្រៀមប្តូរឈ្មោះជំងឺអុតស្វា “Monkeypox” ដើម្បីការពារក្រុមមនុស្ស ឬសត្វមួយចំនួនត្រូវបានរើសអើង

BY
autoadmin
June 14, 2022

អង្គការសុខភាពពិភពលោក ត្រៀមប្តូរឈ្មោះជំងឺអុតស្វា ” Monkeypox” ដើម្បីការពារក្រុមមនុស្ស ឬសត្វមួយចំនួនត្រូវបានរើសអើង។ បើយោង​តាម​អ្នក​នាំ​ពាក្យ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាល​ពី​សប្តាហ៍​មុនថា អ្នកវិទ្យាសាស្ត្រជាង ៣០នាក់នៅជុំវិញពិភពលោកជឿដូច្នេះថា ការប្រើឈ្មោះសត្វស្វា បង្ហាញពីការរើសអើង និងការមាក់ងាយ ដោយត្រូវប្រញាប់ប្តូរឈ្មោះនេះចេញ ដូច​គ្នា​នឹង​ការ​ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ពី​ឈ្មោះ ​ផ្លូវការ​នៃ​ជំងឺ SARS-CoV-2 ទៅ​ជា COVID-19 បន្ទាប់​ពី​ពិភពលោក​បាន​ហៅ​វា​ថា មេរោគ​ចិន ឬ​មេរោគ Wuhan។

សារព័ត៌មាន Bloomberg បានរាយការណ៍ថា អ្នកវិទ្យាសាស្ត្របាននិយាយនៅក្នុងលិខិតមួយដែលបានផ្សព្វផ្សាយតាមអ៉ីនធឺណិតថា “នៅក្នុងបរិបទនៃការរីករាលដាលសកលនេះដែរ វានឹងមិនត្រឹមត្រូវទេក្នុងការបន្តអះអាង និងដាក់ឈ្មោះមេរោគថា មានដើមកំណើតពីអាហ្វ្រិក ហើយវា​ក៏​ជា​ការ​រើសអើង និង​មាក់ងាយ​ផងដែរ។ បើ​តាម​អ្នក​នាំ​ពាក្យ​អង្គការ​សុខភាព​ពិភពលោកអំពី ការ​ដាក់​ឈ្មោះ​ជំងឺ​ក្នុង​គោល​បំណង​កាត់​បន្ថយ​លទ្ធផល​អវិជ្ជមាន និងមិនបង្កើតភាពអាម៉ាស់ដល់មនុស្សមួយចំនួន។ មកដល់ពេលនេះ អង្គការសុខភាពពិភពលោក បានពិគ្រោះជាមួយអ្នកឯកទេសនៃមេរោគ “orthopox”  ដែល​ស្ថិត​នៅ​ក្នុង​ត្រកូលតែមួយជាមួយនឹង​​​ជំងឺអុត​ស្វា​ ដើម្បីស្វែងរកឈ្មោះដែលសមរម្យជាងនេះ៕

អត្ថបទ៖ Bee

ប្រភព៖ sanook

Share This Post: