ថ្មីចែស! ប្រពន្ធបិតស្ទីកគ័ររូបខ្លួនឯងនិងប្ដី នៅទ្វារឡានផ្នែកកៅអីជាប់តៃកុង ជាមួយឃ្លាបញ្ជាក់ច្បាស់ៗថា “កៅអីរបស់ប្រពន្ធ” ហើយគ្មានអ្នកណាហ៊ានអង្គុយពិតមែន
កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ អ្នកយកព័ត៌មានបានរាយការណ៍ថា នៅចំណតរថយន្តផ្សារទំនើប Ozone Village ផ្លូវ Thepharak ស្រុក Muang ខេត្ត Khon Kaen បានប្រទះឃើញភាពផ្អែមល្ហែមរបស់គូស្នេហ៍នៅខេត្ត Khon Kaen ដែលនាំមកនូវស្នាមញញឹម និងសំណើចដល់អ្នកដែលបានឃើញ និងអ្នកដែលប្រើប្រាស់ផ្លូវជាច្រើន។អ្នកដែលបានឃើញ បានកចាប់យកទូរសព្ទដៃដើម្បីថតរូបរថយន្ត Mitsubishi Attrage ពណ៌ស ដោយសារទ្វាររថយន្តនៅកៅអីខាងមុខជាប់កៅអីអ្នកបើកបរ ដោយសារតែមានស្ទីគ័ររូបប្ដីប្រពន្ធហើយភ្ជាប់ជាមួយនឹងសារថា “កៅអីប្រពន្ធ” ហើយនៅលើកញ្ចក់ខាងក្រោយ បិទស្ទីគ័រ ជាមួយនឹងសារ «ស្វាមី មី ក្វាង» ។ នេះទទួលបានការចាប់អារម្មណ៍ ពីសំណាក់អ្នកដែលបានឃើញ ដោយសរសើរពីសេចក្តីស្រលាញ់ របស់គូស្នេហ៍ទាំងពីរនេះ ដែលហ៊ានបង្ហាញពិភពលោកយ៉ាងច្បាស់។

លោក អភិចិត បានយ៉េន អាយុ៣៦ឆ្នាំ ម្ចាស់រថយន្តបាននិយាយថា រថយន្តនេះទើបតែទិញបានប្រហែល ២ឆ្នាំប៉ុណ្ណោះ ហើយប្រពន្ធរបស់គាត់បានធ្វើស្ទីគ័របិទមុខខ្លួនឯង ហើយនឹងប្តី ព្រមទាំងបានភ្ជាប់ជាមួយឃ្លានៅខាងក្រៅរថយន្តត្រង់កន្លែងអ្នកដំណើរជាប់តៃកុង ថា៖ «កៅអីប្រពន្ធ»។
ជុំវិញមុលហេតុដែលអ្នកទាំងពីរសម្រេចបិទស្ទីកគ័របែបនេះ ព្រោះមិនចង់ឲ្យអ្នកណាអង្គុយមុខឡានទេ លើកលែងតែប្រពន្ធប៉ុណ្ណោះ ព្រោះប្រពន្ធមិនចង់ឲ្យអ្នកណាមកអង្គុយកៅអីខាងមុខដែលជាកម្មសិទ្ធិរបស់នាងទេ ទើបនាងធ្វើ ស្ទីកគ័របិទជាប់រហូត ដល់ពេលអ្នកដ៏ទៃឃើញ ក៏មកចំអកថា ហេតុអ្វីស្រលាញ់ប្រពន្ធខ្លាំង តែបើអ្នកផ្សេងអង្គុយដឹងតែមិនរួចខ្លួនហើយ ព្រោះប្រពន្ធគេប្រច័ណ្ឌខ្លាំង។ បុរសជាប្ដីបាន ប្រាប់បន្តថា ស្ទីគ័របែបនេះត្រូវបានបិទតាំងពីទិញរថយន្តថ្មីរហូតដល់សព្វថ្ងៃ ធ្វើឲ្យមិត្តសព្វថ្ងៃមិនហ៊ានអង្គុយ ជាពិសេសបើជាមនុស្សស្រី គ្មាននរណាហ៊ានអង្គុយទាល់តែសោះ តែបើមានមនុស្សស្រីជិះក្នុងឡាន នាងនឹងសុំអង្គុយខាងក្រោយជំនួស ព្រោះខ្លាច៕
អត្ថបទ៖ Bee
ប្រភព៖ sanook