អន្តរជាតិ

ចង់ចូលលេងហ្គេម Squid Game ឈ្នះលុយជាង៤លានដុល្លារ ចាំបាច់ត្រូវមានលក្ខខណ្ឌទាំងនេះ

BY
autoadmin
June 15, 2022

ថ្មីៗនេះក្រុមហ៊ុន Netflix ទើបតែបានប្រកាសថា ខ្លួនគ្រោងនឹងធ្វើឱ្យ «Squid Game» ក្លាយជាហ្គេមប្រជែងគ្នាពិតប្រាកដមួយ ដើម្បីដណ្ដើមយកប្រាក់រង្វាន់ ៤.៥៦ លានដុល្លារអាមេរិក បន្ទាប់ពីរឿងភាគរបស់កូរ៉េខាងត្បូងមួយនេះ បានទទួលភាពល្បីល្បាញ និងកក្រើកទូទាំងពិភពលោក។ Netflix បាននិយាយថា ហ្គេមដែលបំផុសគំនិតចេញពីរឿង Squid Game នឹងមានការចូលរួមដោយបេក្ខភាពចំនួន ៤៥៦ នាក់ មកពីទូទាំងពិភពលោក ហើយនឹងជ្រើសយកតែម្នាក់ប៉ុណ្ណោះ ដើម្បីឈ្នះប្រាក់សុទ្ធរាប់លានដុល្លារនេះ។

ស្ដាប់ទៅវាដូចជាស្រៀវសាច់បន្ដិច សម្រាប់អ្នកដែលធ្លាប់មើលរឿង Squid Game ដោយសារតែរឿងនេះ បាននិយាយអំពីការប្រថុយប្រថាន ការក្បត់គ្នា ការសម្លាប់គ្នា និងគ្រប់រសជាតិផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យតែបានឈ្នះលុយរាប់សិបលានដុល្លារ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Netflix បានបញ្ជាក់ហើយថា ការលេង Squid Game នៅក្នុងជីវិតពិតរបស់មនុស្ស នឹងគ្មានឈុតឆាកសម្លាប់ណាមួយនោះទេ។

លក្ខខណ្ឌក្នុងការចូលរួមមានដូចជា៖

+ មានអាយុយ៉ាងតិចណាស់ ២១ឆ្នាំ គិតត្រឹមពេលដែលដាក់ពាក្យសុំ។

+ មានពេលវេលាគ្រប់គ្រាន់ដើម្បីចូលរួម ដែលអាចមានរយៈពេលរហូតដល់ ៤ សប្ដាហ៍ ឬ រហូតដល់ដើមឆ្នាំ២០២៣។

+ ត្រូវមានលិខិតឆ្លងដែនមានសុពលភាព ហើយអាចធ្វើដំណើរទៅក្រៅប្រទេស ឬតាមទីតាំងណាមួយបាន។

+ មិនមែនជាបុគ្គលិក ឬមានទំនាក់ទំនងជាមួយក្រុមហ៊ុន All3Media ឬ Netflix ហើយអ្នកមិនត្រូវជាគ្រួសារ ឬក៏ទើបតែផ្សារសាច់ឈាមជាមួយបុគ្គលិករបស់ក្រុមហ៊ុនទាំង ២ ផងដែរ៕

 

អត្ថបទ៖ លីដា

Share This Post: