អ្នកវិទ្យាសាស្រ្តអង់គ្លេសបានរកឃើញថា អ្នកឆ្លងកូវីដ-១៩ វ៉ារ្យង់អូមីក្រុង មិនអាចបង្កើតភាពស៊ាំដើម្បីការពារការឆ្លងឡើងវិញនៃកូវីដ-១៩ អូមីក្រុង និងប្រភេទរងរបស់វានោះទេ
- BY
- autoadmin
- June 16, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail នៅថ្ងៃទី ១៥ ខែមិថុនា ការសិក្សាថ្មីរបស់អ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យ Imperial មហាវិទ្យាល័យនៅប្រទេសអង់គ្លេសបានរកឃើញថា អ្នកឆ្លងកូវីដ-១៩ ប្រភេទ អូមីក្រុង មិនអាចបង្កើតភាពស៊ាំដើម្បីការពារការឆ្លងឡើងវិញនៃជំងឺកូវីដអូមីក្រុង និងប្រភេទរងរបស់វានោះទេ។

បើតាមលទ្ធផលនៃការសិក្សាកន្លងមក រកឃើញថា អ្នកជំងឺកូវីដ-១៩ អាចផ្តល់ឱ្យរាងកាយនូវប្រព័ន្ធការពារប្រឆាំងនឹងការឆ្លងឡើងវិញជាមួយនឹងជំងឺកូវីដ-១៩ ប៉ុន្តែការស្រាវជ្រាវថ្មីបង្ហាញថា វាមិនកើតឡើងចំពោះអ្នកដែលឆ្លងវ៉ារ្យង់អូក្រុង និងប្រភេទរងនៃអូមីក្រុងនោះទេ។ ក្រោយពីការប្រមូលសំណាកឈាមពីបុគ្គលិកពេទ្យ ដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៣ រួមទាំងការឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រភេទផ្សេងៗគ្នា។ ដើម្បីយល់ពីប្រព័ន្ធភាពស៊ាំ T Cell (T cells) និង B Cell (B cells) ការស្រាវជ្រាវបានរកឃើញថា វ៉ារ្យង់អីមីក្រុង អាចបង្កើតភាពស៊ាំដើម្បីការពារប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទមុនផ្សេងទៀត ដូចជា អាល់ហ្វា បេតា និងហ្គាម៉ា ក៏ដូចជាប្រភេទដើម ប៉ុន្តែមិនអាចការពារវ៉ារ្យង់អីមីក្រុងបានទេ។
គួរឱ្យដឹងថា វ៉ារ្យង់អូមីក្រុង គឺជាមេរោគ កូវីដ-១៩ ដែលអាចជៀសផុតពីភាពស៊ាំបានល្អជាងមេរោគឆ្លងវីរុសដទៃទៀតពីមុនទាំងអស់ ហើយវាអាចហោះហើរនៅក្រោមការចាប់រ៉ាដា ដែលជាលទ្ធផល ប្រព័ន្ធភាពស៊ាំមិនអាចទទួលស្គាល់វាបានទេ។ សាស្ត្រាចារ្យ Danny Altmann មកពីនាយកដ្ឋាន Immunology and Inflammation នៅ Imperial College ពិភាក្សាអំពីសក្តានុពលនៃអូមេហ្គា និងប្រភេទរងរបស់វា។ ទន្ទឹមនឹងនេះ អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ Imperial College បានចង្អុលបង្ហាញថា ការរកឃើញថាមានការឆ្លងមេរោគជាមួយ កូវីដ-១៩ វ៉ារ្យង់អូមីក្រុង និងប្រភេទរងរបស់វា មិនអាចបង្កើតអង់ទីគ័រក្នុងការការពារមិនអោយមានការឆ្លងឡើងវិញជាមួយ អូមីក្រុង បានទេ ដែលនេះអាចពន្យល់បានថា ហេតុអ្វីបានជាចំនួនអ្នកឆ្លងកូវីដ-១៩ នៅចក្រភពអង់គ្លេស វានៅតែខ្ពស់ជាងអ្នកវិទ្យាសាស្ត្របានព្យាករណ៍៕


អត្ថបទ៖ Bee
ប្រភព៖ dailymail
- Share This Post:






