អន្តរជាតិ

តំបន់អាមេរិកមួយចំនួន ប្រឈម​ការឡើងកម្ដៅ​ខ្លាំង ជាមួយអាកាសធាតុសើម ដែលធ្វើឱ្យក្តៅដល់ជាង ៤០អង្សារសេ

BY
autoadmin
June 16, 2022

ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា នៅ​ថ្ងៃ​ទី​១៤ មិថុនា ថា ប្រជាជន​រស់នៅ​ក្នុង​តំបន់​ជា​ច្រើន​នៃ​តំបន់ Midwest ឬនៅភាគខាងជើងនៃសហរដ្ឋអាមេរិក និងតំបន់មួយចំនួននៅភាគខាងត្បូង ប្រឈម​នឹង​ការឡើងកម្ដៅ​ខ្លាំង​ពី​រលក​កម្ដៅ​ដែល​សាយភាយ គួបផ្សំនឹងអាកាសធាតុសើម ដែលធ្វើឱ្យសីតុណ្ហភាពនឹងកើនឡើងដល់ជាង ៤០អង្សារសេ។ ការកើនឡើងនេះ  នឹងប៉ះពាល់ដល់មនុស្សជាង ១០០លាននាក់នៅពាក់កណ្តាលសប្តាហ៍នេះ។

ការិយាល័យឧតុនិយមអាមេរិកបានផ្ដល់ការជូនដំណឹងជាសាធារណៈ នៅ Wisconsin រហូតមកដល់រដ្ឋផ្លរីដា និងឈូងសមុទ្រម៉ិកស៊ិក ដើម្បីទប់ទល់នឹងលក្ខខណ្ឌក្តៅ និងសើម ដោយតំបន់ដែលនឹងត្រូវបានរងផលប៉ះពាល់ដោយរលកកម្តៅនេះរាប់បញ្ចូលទាំងតំបន់ El Paso, Dallas និង Houston ក្នុងរដ្ឋ Texas ក៏ដូចជា Oklahoma City, Kansas City និង Nashville  និង Austin នៅ Texas និង Tucson នៅ Arizona ដែលនឹងក្តៅជាងតំបន់ផ្សេងទៀត។

ជាមួយគ្នានេះ ​ការិយាល័យឧតុនិយមស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ខ្សោះ​ជាតិ​ទឹកដល់រាង្គកាយ បាត់បង់ញើសច្រើន ហើយ​សូម​ប្រយ័ត្ន​ពី​ហានិភ័យ​នៃ​ការ​ធ្វើ​ការ​នៅ​ខាង​ក្រៅ ចំពេលសីតុណ្ហភាពកើនឡើងដល់ ៤០ អង្សាសេនេះផងដែរ៕

អត្ថបទ៖ Bee

ប្រភព៖ thairath

Share This Post: