ខ្សែប្រយុទ្ធជើងចាស់ David Villa ប្រកាសត្រលប់ទៅជួបជាមួយនឹងមិត្តចាស់ Iniesta នៅក្នុងក្លឹប Vissel Kobe
- December 1, 2018
ខ្សែប្រយុទ្ធជើងចាស់ David Villa គ្រោងនឹងត្រលប់ទៅជួបអតីតមិត្តរូមក្រុមរបស់គាត់កីឡាករ Andres Iniesta ដែលធ្លាប់លេងជាមួយនឹងគ្នាកាលពី Barcleona នៅក្នុងក្លឹប Vissel Kobe របស់លីគកំពូលជប៉ុន។

បន្ទាប់ពីបញ្ចប់កុងត្រាជាមួយនឹងក្លឹប New York City របស់លីគកំពូលសហរដ្ឋអាមេរិក ខ្សែប្រយុទ្ធវ័យ 36 ឆ្នាំរូបនេះដែលធ្លាប់ជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកកាលពីឆ្នាំ 2010 នោះបានប្រកាសនៅលើបណ្ដាញសង្គមថារូបលោកនឹងចាកចេញពីលីគកំពូលអាមេរិកហើយងាកមកចូលរួមជាមួយនឹងលីគកំពូលជប៉ុន ជាពិសេសវិលត្រលប់ទៅជួបអតីតមិត្តរួមក្រុមរបស់គាត់ខ្សែបម្រើ Andres Iniesta នៅក្នុងក្លឹប Vissel Kobe របស់ជប៉ុន។ ខ្សែប្រយុទ្ធ David Villa ធ្លាប់លេងជាមួយនឹងខ្សែបម្រើ Iniesta នៅក្នុងក្លឹបអ្នកមានបុណ្យ Barcelona ក្នុងចន្លោះឆ្នាំ 2010-2013 ហើយខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះធ្លាប់ជួយឲ្យ Barcelona ឈ្នះពានរង្វាន់ជាច្រើនផងដែរ។
នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកសារពត៌មានខ្សែប្រយុទ្ធរូបនេះបាននិយាយថា៖ ក្នុងរយៈពេលប៉ុន្មានដែលខ្ញុំក្លាយជាកីឡាករបាល់ទាត់អាជីព ខ្ញុំបានធ្វើការសម្រេចចិត្តលើរឿងសំខានៗជាច្រើន។ សម្រាប់អត្តពលិកម្នាក់វាពិតជាពិបាកខ្លាំងនៅពេលដែលយើងកំពុងឈរក្នុងទីលានប្រកួត។ ពេញមួយអាជីពរបស់ខ្ញុំ ខ្ញុំតែងតែស្ដាប់និងធ្វើតាមការគិតរបស់ខ្ញុំ ជាពិសេសមនុស្សជុំវិញខ្លួនខ្ញុំ។ នៅក្នុងពេលកំពុងមានការសង្ស័យនេះ ខ្ញុំសង្ឃឹមថាជាចុះហត្ថលេខាជាមួយនឹងក្លឹបមួយឲ្យបានច្បាស់លាស់។ ហើយគោលដៅបន្ទាប់របស់ខ្ញុំគឺនៅក្នុងតំបន់អាស៊ី។

បុត្រ
ប្រភព៖ Goal
- Share This Post:






