ថៃ៖ ស្រ្តីម្នាក់ទិញទឹកដោះគោជូរមកទទួលទាន ឃើញមានគ្រាប់ៗស្មានតែគ្រាប់ពោត លុះទំពារយូរទៅៗទើបដឹងថាជារបស់នេះទៅវិញ
- BY
- autoadmin
- June 21, 2022
កាលពីថ្ងៃទី២០ មិថុនា ថ្មីៗនេះ អ្នកយកព័ត៌មានបានទទួលពាក្យបណ្ដឹងពីអ្នកលក់គុយទាវសាច់មាន់ម្នាក់នៅម្តុំ Ban Chak Mai Rua ផ្លូវ 3141 ផ្ទះលេខ 289/2 ភូមិ 11 ឃុំ Nong Ralok ស្រុក Ban Khai ខេត្ត Rayong ដែលបានទៅទិញទឹកដោះគោជូរមកញ៉ាំ ហើយបានរកឃើញថា មានអ្វីមួយនៅក្នុងកែវទឹកដោះគោជូរដែលស្រដៀងនឹងក្រចកដៃមនុស្ស។
តាមការសាកសួរ អ្នកស្រី នីត យ៉ា អាយុ ៤២ឆ្នាំ ប្រាប់អ្នកសារព័ត៌មានថា គាត់ចូលចិត្តទឹកដោះគោជូរណាស់ គាត់បានហូបទឹកដោះគោជូរជាង ២០ឆ្នាំមកហើយ លុះដល់ថ្ងៃទី១៩ ខែមិថុនា វេលាម៉ោងប្រហែល ៧យប់ គាត់បានទៅទិញទឹកដោះគោជូរមកហូបនៅមុខផ្ទះ ដំបូងឡើយ គាត់មិនបានគិតអ្វីទេ ព្រោះគិតថាជាគ្រាប់ពោត លុះពេលយកទៅញ៉ាំបន្ត ហើយទំពាររហូតទាល់តែចម្លែកចិត្ត រួចខ្ជាក់ចេញមកបែជារន្ធត់ចិត្តទៅវិញ គឺជាក្រចកមនុស្ស។
ក្រោយឃើញបែបនេះ អ្នកស្រីសុំអោយម្ចាស់តូបលក់គ្រឿងទេស ដែលខ្លួនបានទៅទិញទឹកដោះគោជូរ និងមនុស្ស៤-៥នាក់នៅហាងជួយមើលគ្នាថាវាជាក្រចកដៃ ឬ យ៉ាងណា ហើយពួកគេទាំងអស់គ្នានិយាយដោយឯកភាពគ្នាថាជាក្រចកមនុស្សពិតមែន។ យ៉ាងណាមិញចំណែកក្រុមហ៊ុន ឬភ្នាក់ងារបានទាក់ទងមកអ្នកស្រីហើយ ប៉ុន្តែមិនទាន់មានអ្វីត្រូវបានបញ្ជាក់នៅឡើយទេ ដូច្នេះហើយអ្នកស្រីសូមទុកឲ្យក្រុមហ៊ុនយកចិត្តទុកដាក់លើដំណើរការផលិត ដោយចង់ឱ្យបុគ្គលិកពាក់ស្រោមដៃផងដែរ។ អ្នកស្រី ថង ស្រ៊ី ម្ចាស់ហាងលក់គ្រឿងទេស រឺហាងចាប់ហួយ បាននិយាយថា គាត់បានបើកហាងនេះជិត ៣ឆ្នាំមកហើយ មិនធ្លាប់មានរឿងបែបនេះទេ ហើយគិតថាមិនចង់លក់ទៀតទេព្រោះខ្លាចអតិថិជនរិះគន់ ដែលទទួលយករបស់មិនល្អមកលក់៕

អត្ថបទ៖ Bee
ប្រភព៖ sanook
- Share This Post:






