ថៃ៖ យុវជនទំនើងបើកម៉ូតូសណ្ដោងរុឺម៉កបណ្ដើរដេកបណ្ដើរ ហើយថតបង្ហោះក្នុងបណ្តាញសង្គម ដូចបង្ហោះឲ្យសមត្ថកិច្ចឃើញ ឃាត់ខ្លួនយកមកអប់រំ
- BY
- autoadmin
- June 21, 2022
កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ អ្នកសារព័ត៌មានបានរាយការណ៍ ពីករណីយុវជនដែលជាជាងសាក់រូបមកពីស្រុកសឹងសាង ខេត្តនគររាជសីមា បានបង្ហោះវីដេអូឃ្លីប យុវជនមួយក្រុមមានគ្នា ៣នាក់ បើកម៉ូតូឌុបគ្នា យ៉ាងព្រហើនដោយអ្នកបើកបរបានដេកផ្កាប់ខ្លួនហើយបើកម៉ូតូ ចំណែកអ្នករួមដំណើរពីរនាក់ទៀតបានដេកយ៉ាងស្រួលនៅលើរុឺម៉ក នៅលើកំណាត់ផ្លូវជាតិលេខ ៣១០៨ ប្រហែល ៣គីឡូម៉ែត្រ មុនចូលស្រុក សឹងសាង។

យ៉ាងណាមិញក្រោយការបង្ហោះដែលត្រូវបានគេរិះគន់យ៉ាងចាស់ដៃក្នុងងសង្គមអនឡាញ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល មិននៅស្ងៀមឡើយព្រមទាំងបើកការស៊ើបអង្កេតករណីនេះអស់រយៈពេល ២ថ្ងៃមកហើយ ទើបអាចតាមដាន និងចាប់អ្នកបើកបរ និងអ្នកដំណើរទាំងអស់នៅក្នុងក្រុមនេះបានសម្រេច ហើយក៏បានឃាត់ខ្លួនមកសាកសួរនៅប៉ុស្តិ៍នគរបាល សឹងសាង កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា កន្លងមកនេះ។
អ្នកបើកបរ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅឃុំ Sukphaiboon ស្រុក Soeng Sang ខេត្ត Nakhon Ratchasima បានឆ្លើយសារភាពថា នៅថ្ងៃនោះ រូបគេ និងមិត្តភ័ក្តិពីរនាក់ទៀត បានទៅលេងផ្ទះមិត្តភ័ក្តិ នៅស្រុក ហើយការបើកបរកាយវិការបែបនេះ គឺគ្រាន់តែដើម្បីសប្បាយប៉ុណ្ណោះ ខ្ញុំមិននឹកស្មានថា មានអ្នកណាម្នាក់ថតយករូបភាព ហើយប្រែក្លាយទៅជារឿងបែបនេះទេ ទើបសមត្ថកិច្ចបានធ្វើការដាស់តឿន ព្រមទាំងបានរៀបរាប់ប្រាប់ដល់អាណាព្យាបាលអំពីសកម្មភាពដែលបានកើតឡើង មុននឹងផាកពិន័យផងដែរ៕

អត្ថបទ៖ Bee
ប្រភព៖ siammoovee
- Share This Post:






