ហួសចិត្ត! ស្ត្រីជនជាតិចិនម្នាក់ សុំចូលបន្ទប់ទឹកក្នុងហាងកាហ្វេ ១កន្លែង តែដោយសារបន្ទប់ខូច មានអីលួចចូលបត់ជើងតូចដល់ក្នុងការិយាល័យគេតែម្ដង
- BY
- autoadmin
- June 21, 2022
ហេតុការណ៍មួយបានកើតឡើងនៅក្នុងខេត្ត Hualien របស់តៃវ៉ាន់ ដោយមានស្ត្រីម្នាក់នៅក្នុងវីដេអូឃ្លីបបានចុះពីលើរថយន្តរបស់រដ្ឋាភិបាលនៅឯទីភ្នាក់ងារអភិរក្សសត្វព្រៃ បានចូលមកសុំចូលបន្ទប់ទឹកក្នុងហាងកាហ្វេ ប៉ុន្តែបុគ្គលិកបាននិយាយថា បន្ទប់ទឹកកំពុងជួសជុល ដូច្នេះមិនអាចប្រើប្រាស់បានទេ នាងគួរតែដើរចេញទៅរកកន្លែងផ្សេងប៉ុន្តែផ្ទុយទៅវិញ នាងបាននៅឈរក្នុងហាងចាំ ហើយនៅពេលដែលបុគ្គលិកនោះភ្លេចខ្លួន នាងក៏លួចចូលទៅក្នុងការិយាល័យរបស់ហាង និងធ្វើបត់ជើងតូចនៅក្នុងនោះដោយទឹកមុខស្មើ។
កាមេរ៉ាសុវត្ថិភាពបានចាប់យករូបភាព ដែលនាងប្រើក្រដាស់ជូតសម្អាតកំរាលឥដ្ឋយ៉ាងប្រញាប់មុននឹងដើរចេញទៅហាក់ដូចជាមិនមានអ្វីកើតឡើង។ រឿងរ៉ាវនេះបានដឹងដល់បុគ្គលិកនៅពេលបុគ្គលិកចូលទៅខាងក្រោយហាងដើម្បីយករបស់របរ ហើយធំក្លិនដូចទឹកនោម ដូច្នេះក៏បានពិនិត្យមើល កាមេរ៉ាសុវត្ថិភាព រហូតដល់ឃើញរូបភាពដ៏គួរឱ្យហួសចិត្តនេះ មុននឹងបង្ហោះនៅលើបណ្ដាញសង្គមរហូតក្លាយជាប្រធានបទក្តៅក្នុងពិភពអនឡាញភ្លាមៗ៕
អត្ថបទ៖ Bee
ប្រភព៖ ettoday
- Share This Post:






