រកឃើញបំណែកជាច្រើនត្រូវបានគេជឿថា ជាបំណែកជើងហោះហើរ MH370 ដែលបានបាត់កាលពីឆ្នាំ២០១៤
សាច់ញាតិរបស់ជនរងគ្រោះដែលបាត់ខ្លួននៅលើជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបានអំពាវនាវកាលពីថ្ងៃសុក្រនេះ ដើម្បីឱ្យមានការបន្តស្វែងរកយន្តហោះដែលបានបាត់កាលពីឆ្នាំ២០១៤ ខណៈដែលពួកគេបានប្រគល់កំទេចដែលពួកគេជឿថាជាបំណែករបស់យន្តហោះ MH370។ គួររំលឹកផងដែរថាជើងហោះហើរ MH370 បានធ្វើដំណើរចេញពីទីក្រុង Kuala Lumpur ទៅកាន់ទីក្រុងប៉េកាំង កាលថ្ងៃទី៨ ខែមីនាឆ្នាំ២០១៤ ដោយមានមនុស្ស២៣៩នាក់នៅលើយន្តហោះ ហើយវាគឺជាគ្រោះថ្នាក់យន្តហោះដ៏អាថ៌កំបាំងបំផុតរបស់ពិភពលោក។
បំណែកដែលគេសង្ស័យជាច្រើនត្រូវបានប្រមូលពីកន្លែងផ្សេងៗគ្នានៅទូទាំងពិភពលោក ប៉ុន្តែមានតែបំណែកដែលរកឃើញតាមបណ្តោយឆ្នេរមហាសមុទ្រឥណ្ឌាប៉ុណ្ណោះត្រូវបានបញ្ជាក់ថាជារបស់យន្តហោះ MH370 ។ រដ្ឋមន្រ្តីដឹកជញ្ជូនលោក Anthony Loke បាននិយាយថារដ្ឋាភិបាលនឹងពិចារណាបន្តការស៊ើបអង្កេតនេះ ប៉ុន្តែពួកគេចងបានអ្នកដឹកនាំការស៊ើបដែលទុកចិត្តបាន។ យ៉ាងណាមិញកាលពីខែឧសភាប្រទេសម៉ាឡេស៊ីបានស្វែងរកការរុករករយៈពេល ៣ខែដោយក្រុមហ៊ុន Ocean Infinity របស់អាមេរិកដែលមានចម្ងាយ ១១២,០០០គីឡូម៉ែត្រក្រឡានៅក្នុងមហាសមុទ្រឥណ្ឌាភាគខាងត្បូង និងបានបញ្ចប់ដោយមិនមានភាពជោគជ័យឡើយ។




អត្ថបទ៖ លីដា
ប្រភព៖ ndtv