គ្រោះរញ្ជួយដីមួយពេញមួយយប់ បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២៥៥នាក់ នៅភាគខាងកើតអាហ្វហ្គានីស្ថាន
- BY
- autoadmin
- June 22, 2022
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសអាហ្វហ្គានីស្ថានបានរាយការណ៍ថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយនៅក្នុងស្រុក Gayan នៃខេត្ត Paktika របស់ប្រទេសអាហ្វហ្គានីស្ថាន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥៥ នាក់ និងរបួស ១៥៥ នាក់ផ្សេងទៀត។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក បាននិយាយថា ការរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារផ្នែកខ្លះនៃប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន នៅព្រឹកព្រលឹមថ្ងៃពុធនេះផ្ទាល់។

រូបថតដែលបានបង្ហោះលើបណ្តាញសង្គម បានបង្ហាញពីផ្ទះភក់ជាច្រើនខ្នងដែលរងការខូចខាតយ៉ាងខ្លាំង នៅតំបន់ជនបទដាច់ស្រយាល។ ជម្រាបដែរថា អាហ្វហ្គានីស្ថានតែងតែរងគ្រោះដោយការរញ្ជួយដី ជាពិសេសនៅតំបន់ជួរភ្នំ Hindu Kush ដែលស្ថិតនៅជិតចំនុចប្រសព្វនៃស្រទាប់តិចតូនិច របស់តំបន់អឺរ៉ាសៀ និងឥណ្ឌា៕


អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






