កីឡា

Arjen Robben នឹងចាកចេញពី Bayern Munich នៅក្នុងពេលបញ្ចប់រដូវកាលនេះ ក្រោយពេលរួមរស់ជាមួយនឹង Bayern អស់ 1 ទសវត្ស

BY
Khmernote Media
December 3, 2018

ខ្សែបម្រើស្លាបចាស់វស្សារបស់ក្លឹប Bayern Munich កីឡាករ Arjen Robben បានបញ្ជាក់កាលពីម្សិលមិញថា៖ រូបគេនឹងចាកចេញពីក្លឹប Bayern Munich នៅក្នុងពេលបញ្ចប់រដូវកាលនេះ ក្រៅពេលរួមរស់ជាមួយនឹង Bayern Munich អស់ 1 ទសវត្ស។

ខ្សែបម្រើស្លាបសញ្ជាតិហូឡង់រូបនេះបានផ្ទេរពីក្លឹបអធិរាជសរ Real Madrid មកកាន់ក្លឹប Bayern Munich កាលពីឆ្នាំ 2009 ហើយគិតមកដល់ពេលនេះ Robben បានបង្ហាញខ្លួនឲ្យក្លឹប Bayern Munich បានចំនួន 305​ ប្រកួតសុតបញ្ចូលទីបានចំនួន 143 គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសុតបញ្ចូលទីបានចំនួន 101 ដង។ ខ្សែបម្រើ Arjen Robben បានប្រាប់ទៅកាន់សារពត៌មាន Omnisport ថា៖ នេះគឺជារដូវកាលចុងក្រោយរបស់គេនៅក្នុងក្លឹប Bayern Munich។ Robben បានបន្ដថា៖ ខ្ញុំមកទីនេះ 10 ឆ្នាំហើយ ហើយល្មមដល់ពេលដែលខ្ញុំត្រូវចាកចេញហើយ។

គាត់ ( Robben) បានរីករាយជាមួយនឹងអាជីពកីឡាករបាល់ទាត់របស់គាត់ខ្លាំងមែនទែន ហើយថែមទាំងមិនគួរឲ្យជឿដែលគាត់ទទួលបានប្រាក់ឈ្នួលពលកម្មដល់ច្រើនលើសលប់។ Robben ធ្លាប់លេងនៅក្នុងលីគកំពូលអង់គ្លេស អេស្ប៉ាញ និងអាឡឺម៉ង់ ប៉ុន្ដែក្លឹបដែលធ្វើឲ្យគាត់ជោគជ័យខ្លាំងគឺនៅក្នុងក្លឹប Bayern Munich ខណៈដែលខ្សែបម្រើស្លាបរូបនេះជួយឲ្យ Bayern Munich ឈ្នះពានរង្វាន់ Bundesliga ដល់ទៅ 7 សម័យកាល។

បុត្រ

ប្រភព៖ 90min

Share This Post: