កីឡា

លោក Pep Guardiola ប្រាប់ Jesus ឲ្យសម្រាកហើយផ្ដោតអារម្មណ៍លើការប្រកួតឲ្យបានច្រើន

BY
Khmernote Media
December 3, 2018

លោក Pep Guardiola បានប្រាប់ទៅកាន់ខ្សែប្រយុទ្ធ Gabriel Jesus ឲ្យសម្រាកដើម្បីជួយឲ្យក្លឹបមេឃខៀវ Manchester City រកគ្រាប់បាល់សុតបញ្ចូលទី បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះខកខានមិនបានសុតបញ្ចូលទីឲ្យក្លឹប Man City ចាប់តាំងពីសប្ដាហ៍ទី 2 នៃការប្រកួតពានរង្វាន់ Premier League រដូវកាលថ្មីនេះ។

កាលពីថ្ងៃសៅរ៍នេះកន្លងទៅខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះនៅតែមិនអាចស្វែងរកគ្រាប់បាល់សុតបញ្ចូលទីឲ្យក្លឹបមេឃខៀវ Manchester City ដដែល ទោះបីជាជាក្លឹបមេឃខៀវ Manchester CIty យកឈ្នះក្លឹប Bournemouth ដោយលទ្ធផល 3-1 ក៏ដោយ។ នៅក្នុងរដូវកាលនេះខ្សែប្រយុទ្ធ Gabriel Jesus មិនទាន់ស្វែងរកគ្រាប់បាល់សុតបញ្ចូលទីនៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League និងពានរង្វាន EFL Carabao Cup នៅឡើយទេ ប៉ុន្ដែលោក Pep Guardiola នៅតែមិនព្រួយបារម្ភពី Jesus ហើយគ្រូបង្វឹករូបនេះនៅតែមានជំនឿទុកចិត្តលើ Jesus ដដែល។

លោក Pep Guardiola បាននិយាយប្រាប់អ្នកសារពត៌មានថា៖ Jesus គាត់ត្រូវការពេលសម្រាក ខ្ញុំស្រឡាញ់សីលធម៌ក្នុងពេលធ្វើការរបស់គាត់។ ខ្ញុំបាននិយាយប្រាប់ទៅកាន់ Jesus ថា៖ ការងារនៅលើទីលាននឹងជួយគាំទ្រគាត់ គាត់ជួយយើងច្រើនណាស់ ខ្ញុំរីករាយណាស់។ គាត់នៅក្មេង ហើយខ្ញុំជឿថាគាត់នឹងល្អប្រសើរឡើងវិញប្រសិនបើគាត់មានគោលបំណងថាវាគឺជារឿងសំខាន់ គាត់ជួយយើងច្រើនណាស់ក្នុងពេលឥលូវនេះ។

បុត្រ

ប្រភព៖ Goal

Share This Post: