ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនព្រមកាត់បន្ថយពន្ធ លើរថយន្តផលិតនៅអាមេរិកដែលនាំចូលមកប្រទេសខ្លួន

    BY autoadmin December 3, 2018
    ចិនព្រមកាត់បន្ថយពន្ធ លើរថយន្តផលិតនៅអាមេរិកដែលនាំចូលមកប្រទេសខ្លួន

    លោក Donald Trump បាននិយាយកាលពីម្សិលមិញថា ចិនបានព្រមព្រៀងកាត់បន្ថយពន្ធលើរថយន្តអាមេរិកដែលនាំចូលទៅក្នុងប្រទេសចិនកាលពីថ្ងៃម្សិលមិញ មួយថ្ងៃបន្ទាប់ពីបានព្រមព្រៀងជាមួយលោកស៊ីជីនភីងចំពោះបទឈប់បាញ់គ្នាមួយនៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរ។ យ៉ាងណាមិញលោក Donald Trump ក៏បានយល់ព្រមពន្យាពេលលើការតំឡើងពន្ធ ២៥ភាគរយលើទំនិញរបស់ចិនដែលនាំចូលទៅទីផ្សារអាមេរិកដែលមានតម្លៃ ២០០ពាន់លានដុល្លារចាប់ពីថ្ងៃទី១ ខែមករាឆ្នាំក្រោយ។ ដើម្បីជាការឆ្លើយតបទៅវិញ ប្រទេសចិនត្រូវទិញបរិមាណផលិតផលកសិកម្មឧស្សាហកម្មថាមពល និងផលិតផលដ៏ទៃទៀតដែលមកពីសហរដ្ឋអាមេរិក។

    កាលពីខែកក្កដាចិនបានកាត់បន្ថយពន្ធនាំចូលរថយន្តពី ២៥ភាគរយដល់ ១៥ភាគរយដែលជាប្រយោជន៍សម្រាប់ក្រុមហ៊ុនផលិតរថយន្តអន្តរជាតិដែលចង់បង្កើនការលក់នៅក្នុងទីផ្សាររបស់ខ្លួន។ ប៉ុន្តែដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មបានកើនឡើងជាមួយសហរដ្ឋអាមេរិកនៅរដូវក្តៅនេះ ចិនបានសងសឹកវិញដោយការវាយដំឡើងពន្ធរថយន្តដែលនាំចូលពីអាមេរិកដោយបន្ថែមពន្ធចំនួន ២៥%បន្ថែមទៀតដែលនាំឱ្យអត្រាពន្ធសរុបមាន៤០%។

    អត្ថបទ៖ លីដា
    ប្រភព៖ malaymail

    Share This Post: